ជប៉ុនកំណត់យកចុងខែក្រោយ ជ្រើសរើសមេដឹកនាំថ្មី

តូក្យូ៖ គណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារ៍ថា ខ្លួននឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីផងដែរ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ។

ការធ្វើយុទ្ធនាការរកសំឡេងឆ្នោត ដើម្បីក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ។

ហើយពីរសប្តាហ៍ក្រោយមក គណៈកម្មាធិការផ្ទៃក្នុងនឹងធ្វើការប្រកាសឈ្មោះបេក្ខជនឈ្នះឆ្នោតជាផ្លូវការ នេះបើតាមមន្ត្រីគណបក្សកាន់អំណាចបានប្រាប់កាសែត AFP។ អ្នកដែលក្លាយ ជាប្រធានបក្សជំនួសលោក គីស៊ីដា ក៏ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មីផងដែរ ដោយសារគណបក្សកាន់អំណាចមានសំឡេងភាគច្រើននៅសភា។

បេក្ខជនលេចធ្លោជាងគេ ដែលត្រូវបានរំពឹងថា នឹងឡើងស្នងតំណែងពីលោក គីស៊ីដា នោះ រួមមានអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shigeru Ishiba, អតីតរដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Shinjiro Koizumi និងរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន លោកស្រី Sanae Takaichi។

ហើយបើសិនលោកស្រី Takaichi ជាប់ឆ្នោត នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន។
ការប្រកាសនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន លោក ហ្វូមីអូ គីស៊ីដា បានអះអាងកាលពីសប្ដាហ៍មុនថា លោកនឹងមិនឈរឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានបក្ស ឬក៏នាយករដ្ឋមន្រ្តីជប៉ុននោះទេ ក្រោយការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពគាត់បានធ្លាក់ចុះយ៉ាងខ្លាំង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner