Putin ធ្វើទស្សនកិច្ចដ៏កម្រ នៅChechnya

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើដំណើរទៅកាន់តំបន់ Chechnya កាលពីថ្ងៃអង្គារ ហើយបានជួបជាមួយ មេដឹកនាំតំបន់ គឺលោក Ramzan Kadyrov ដែលគេដឹងថា នេះគឺជាដំណើរទស្សនកិច្ច លើកដំបូង របស់លោក Putin ទៅកាន់តំបន់នោះ ចាប់តាំងពីឆ្នាំ២០១១មក។

គួរឲ្យដឹងដែរថា Chechnya មានទីតាំង នៅតំបន់ Caucasus ខាងជើង នៃអឺរ៉ុបខាងកើត រវាងសមុទ្រ Caspian និង សមុទ្រខ្មៅ។

លោក Kadyrov ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់វិមានក្រឹមឡាំង បាននិយាយថា លោកបានដាក់ពង្រាយអ្នកប្រយុទ្ធ រាប់ពាន់នាក់ ដើម្បីជួយដល់វិមានក្រឹមឡាំង ទប់ទល់នឹងការវាយលុក របស់អ៊ុយក្រែន។

លោក Putin បានតែងតាំងលោក Kadyrov ជាមេដឹកនាំតំបន់ Chechnyaក្នុងឆ្នាំ២០០៧ បន្ទាប់ពីឪពុករបស់លោក Kadyrov ត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឯពហុកីឡដា្ឋនមួយ ក្នុងឆ្នាំ២០០៤។

បើតាមវិមានក្រឹមឡាំង បានឲ្យដឹងថា អំឡុងទស្សនកិច្ច នាពេលនោះ លោក Putin និងលោក Kadyrov បានចុះត្រួតពិនិត្យកងទ័ព និងទាហានស្ម័គ្រចិត្ត Chechnyaធ្វើដែលត្រៀមលក្ខណៈជាស្រេច ដើម្បីប្រយុទ្ធជាមួយ អ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់លោក Putin នេះដែរ កើតមានឡើងចំពេលកងកម្លាំងរុស្ស៉ី កំពុង ព្យាយាមវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk។ ការលុកលុយឆ្លងព្រំដែន ដ៏គួរឱ្យភ្ញាក់ផ្អើល របស់អ៊ុយក្រែន ទៅកាន់ភាគខាងលិច នៃប្រទេសរុស្ស៊ី បានឈានចូលដល់សប្តាហ៍ទីបីហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner