គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១- អង្គប្រជុំបានអនុម័តលើ សេចក្តីព្រាងគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ។

២- អង្គប្រជុំបានអនុម័តប្រគល់ការស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

៣- អនុម័តលើសំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីចំនួន ០១រូប សម្រាប់ អាណត្តិទី៣ ជំនួស ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តី ជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងសម្រេច។

៤- អនុម័តគោលការណ៍នៃនីតិវិធីកិច្ចទំនាក់ទំនងការងាររវាង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាធ្វើវិសោធនកម្មសេចក្តីសម្រេច ១៣១រស ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ស្តីពី បែបបទ និងនីតិវិធី នៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានា នៃរដ្ឋសភា និងសេចក្តីសម្រេច ១៣២ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner