រដ្ឋាភិបាលថៃថ្មី ត្រៀម៨៨ពាន់លានដុល្លារស្តារសេដ្ឋកិច្ច

បាងកក៖ ទើបឡើងកាន់អំណាចមិនទាន់បាន១សប្តាហ៍ផងទេ នាយករដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn Shinawatra បានដឹកនាំរដ្ឋាភិបាលថ្មី រៀបចំថវិកាជាង ៣០០ពាន់លានបាត ឬ ប្រមាណ ៨៨ពាន់លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

កាសែតនេះផ្សាយថា ថវិកាទាំងនេះនឹងទទួលបានមកពីប្រភពចំនួនបី រួមមាន ច្បាប់ចំណាយថវិកាបន្ថែមច្បាប់ថវិកាបន្ទាន់សម្រាប់ចំណាយគ្រាអាសន្ន និង ច្បាប់ថវិកា ឆ្នាំ២០២៥។

យ៉ាងណាមិញ ប្រភពមិនបញ្ជាក់លម្អិតពីការប្រើប្រាស់ថវិកាទាំងនោះដោយរបៀបណានៅឡើយទេ ខណៈដែលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មិនទាន់ចេញជាផ្លូវការ។ លោកស្រី Paetongtarn បាននិយាយ កាលពីថ្ងៃអង្គារថា គណបក្សភឿថៃនឹងពិភាក្សាយ៉ាងល្អិតល្អន់អំពីលក្ខណៈសម្បត្តិនៃសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីនីមួយៗ មុនពេលសម្រេចជាផ្លូវការ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner