សិង្ហបុរីគ្រោងផ្តល់ ៤៥០០ដុល្លារ ដល់អ្នកអត់ការងារធ្វើ

បរទេស៖ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសពីគោលនយោបាយថ្មី ស្តីពីការផ្តល់ជំនួយហិរញ្ញវត្ថុ សម្រាប់ប្រជាជនដែលអត់មានការងារក្នុងពេល៦ខែកន្លងមកអាចទទួលបានការឧបត្ថម្ភគិតជាទឹកប្រាក់មានចំនួន ៤៥០០ដុល្លារអាមេរិកក្នុងម្នាក់។ នេះបើតាមកាសែត The Straits Times ។

ផ្អែកតាមកាសែតសិង្ហបុរីមួយនេះដដែល នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក Lawrence Wong បានប្រកាសថា គ្រោងការណ៍នេះ មានឈ្មោះថា SkillsFuture Jobseeker Support ដោយតម្រូវឱ្យអ្នកអត់ការងារធ្វើនោះ ចូលរៀនវគ្គបណ្តុះបណ្តាល និងផ្គូផ្គងការងារ។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីជួយអ្នកអត់ការងារធ្វើអាចពង្រឹងសមត្ថភាព និងអាចឆាប់រកបានការងារថ្មី។

លោកនាយករដ្ឋមន្ត្រី បាននិយាយថា សិង្ហបុរីអនុវត្តវិធានការនេះដោយប្រុងប្រយ័ត្ន ព្រោះ នៅក្នុងប្រទេសមួយចំនួន ដែលមានការធានារ៉ាប់រងចំពោះភាពអត់ការងារធ្វើ បែរជាធ្វើឲ្យមនុស្សអត់ចង់ធ្វើការទៅវិញ។ នេះបើតាមកាសែត CNBC។

គោលនយោបាយថ្មីនេះ ត្រូវបានលើកឡើង បន្ទាប់ពីអត្រាបញ្ឈប់ការងារធ្វើ ឬអត់ការងារធ្វើ បានកើនទ្វេដងកាលពីឆ្នាំ២០២៣ធៀបនឹងឆ្នាំ២០២២៕

ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner