រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ ៖ «វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សា ស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង ដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ”។
នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាសប្រមាញ់ និងនេសាទ។
ការលើកឡើងពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណាធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកជាផ្លូវការនាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤។
គួរបញ្ជាក់ថាជ្រូកទឹកសមុទ្រជាសត្វដ៏កម្រ ត្រូវបានក្រុមអ្នកអភិរក្សឃើញវត្តមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រកម្ពុជាជាញឹកញាប់៕
ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។