វៀតណាមនាំចេញទៅរុស្ស៊ី កើនឡើងខ្លាំង
ហាណូយ៖ ការនាំចេញទំនិញវៀតណាម ទៅកាន់ប្រទេសរុស្ស៊ី មានតម្លៃ ១.៣៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៤ កើនឡើង ៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ក្នុងនោះ ទំនិញដែលកើនឡើងច្រើនជាងគេ រួមមាន អាហារសមុទ្រ និងដែកថែប នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress ។
ផ្អែកតាមប្រភព បានឲ្យដឹងថា កំណើនពាណិជ្ជកម្មទ្វេភាគី វៀតណាម-រុស្ស៊ី ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃសហភាពសេដ្ឋកិច្ចវៀតណាម-អឺរ៉ាស៊ី ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធ ជាដើម។ ការដឹកជញ្ជូន ដែលមានភាពងាយស្រួលជាងមុន ក៏ជាកត្តាជំរុញផងដែរ។
ផ្អែកតាមប្រភពពី VNexpress ដែលដកស្រង់ទិន្នន័យគយ វៀតណាម បានបង្ហាញថា ក្នុងរយៈពេល៧ខែនេះ ការនាំចេញដែកថែប វៀតណាម ទៅប្រទេសរុស្ស៊ី កើនឡើង ១៦៦% ខណៈដែល អាហារសមុទ្រ បានកើនឡើង ១០៥%។
ក្នុងរយៈពេលប្រាំពីរ ខែដំបូងនេះដែរ វៀតណាមបាននាំចូលទំនិញពីរុស្ស៊ីវិញ ចំនួន ១.៣៧ ពាន់លានដុល្លារ កើនឡើង៤៥ភាគរយ ក្នុងនោះ «ជី» កើនឡើងខ្លាំងជាងគេ មាន៣២៥% តម្លៃ១៦៦លានដុល្លារ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

