ឯកឧត្តម កែ គឹមយ៉ាន ជំរុញឱ្យ សិស្ស និស្សិត យុវជន ក្សត់ខ្សោយជីវភាព មិនត្រូវមើលរំលងមុខជំនាញដែលទីផ្សារការងារត្រូវការអ្នកចូលធ្វើការច្រើននោះទេ
(ខេត្តបន្ទាយមានជ័យ)៖ សិស្ស និស្សិត យុវជន មិនត្រូវ ចាប់មុខជំនាញតាមគ្នីគ្នាដោយមិនដឹងពីគោលដៅរបស់ខ្លួនច្បាស់លាស់ រួចតាំង ខំប្រឹងតាមមិត្តិភ័ក្ត្រមានលទ្ធភាពខ្ពង់ខ្ពស់ហើយជំនាញនោះប្រើពេលវេលាវែងឆ្ងាយ ថែមទាំងការងារចង្អៀត ពិសេសអ្នកដែលក្សត់ខ្សោយខាងជីវភាព មិនត្រូវមើលរំលងមុខជំនាញដែលទីផ្សារការងារត្រូវការច្រើន ហើយងាយរកធ្វើនោះទេ ។ ហើយមុខជុំនាញ បួនដែលឆ្លើយតបទីផ្សាការងារ រួមមាន ជំនាញអគ្គិសនី ជំនាញផ្នែកគ្រឿងយន្ត កសិកម្ម និង ភាសា រួមទាំងកុំព្យុទ័រ ។
ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអគ្គីសនី នៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ។
ឯកឧត្តម កែ គឹមយ៉ាន បន្តថា ប្រមុខថ្នាក់ដឹនាំរដ្ឋាភិបាល បានយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន យុវនារី ទាំងក្នុងនិងក្រៅសាលា ដើម្បីមានជីវភាពនិងអនាគតល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់ថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច១មុខ និងស្របគោលដៅអភិវឌ្ឍប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
សូមបញ្ជាក់ថា ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអគ្គីសនីជំនាន់ទី១ របស់សាលាបច្ចេកទេសជំនាន់ទី១ មានសិក្ខាកាមចូលរួម ទាំងនារី និងបុរសប្រាមាណ ៣០នាក់ ។ ហើយក៏នឹងចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បច្ចេកទេសថ្មីផងដែរ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន