សមាជិកសភាថៃវាយអ្នកកាសែតស្រី ប្រឈមអស់តំណែង
បាងកក៖ សភាថៃ នៅថ្ងៃព្រហស្បតិ៍នេះ ប្រាកសបើការស៊ើបអង្កេតលើអ្នកនយោបាយជាន់ខ្ពស់ និងជាអតីតមេទ័ព លោក Prawit Wongsuwan ក្រោយលេចរូបភាពលោកយកដៃទះក្បាលអ្នកកាសែតស្រីម្នាក់ឈ្មោះ Duangthip Yiamphop មកពីស្ថាប័ន ThaiPBS បន្ទាប់ពីនាងសួរសំណួរទៅកាន់សមាជិកសភា ជើងចាស់រូបនេះ អំពីការបោះឆ្នោតតែងតាំងលោកស្រី Paetongtarn Shinawatra ធ្វើជានាយករដ្ឋ មន្ត្រីថ្មី។
លោក Prawit អាចប្រឈមមុខនឹងការព្យួរតំណែង ជាសមាជិកសភា ឬ សូម្បីតែការហាមឃាត់ ពេញមួយជីវិត ប្រសិនបើរកឃើញថា លោកមានពិរុទ្ធពីបទរំលោភក្រមសីលធម៌សារព័ត៌មាន។
សភាបានបញ្ជាក់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយ ThaiPBS ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការផងដែរលើ ករណីនេះ។ យ៉ាងណា លោក Prawit បានចេញមុខសុំទោស ហើយអះអាងថា លោកគ្មានចេតនាអាក្រក់ នោះទេ ។
លោក Prawit ធ្លាប់ធ្វើជាមេទ័ពថៃ នៅដើមទសវត្សរ៍ ឆ្នាំ២០០០ ។ លោកធ្លាប់ចូលរួមដឹកនាំរដ្ឋប្រហារ យោធាឆ្នាំ ២០១៤ ដោយផ្ដួលរំលំរដ្ឋាភិបាលម្តាយមីងរបស់លោកស្រី Paetongtarn គឺលោកស្រី Yingluck Shinawatra ។ ក្រោយមក លោកបានបន្តធ្វើជាឧបនាយករដ្ឋមន្ត្រី ក្រោមរដ្ឋាភិបាលគាំទ្រ ដោយយោធារបស់លោក ប្រាយុទ្ធ ចាន់អូចាដល់ឆ្នាំ ២០២៣ ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត