ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទៅទស្សនកិច្ច នៅច្រកទ្វារព្រំដែនអន្តរជាតិ នៅខេត្តរតនគិរី
រតនគិរី៖ ដូចអ្វីដែលបានរៀបចំទុកព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តទស្សនកិច្ចខេត្តរតនគិរីដោយឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។នៅខេត្តរតនគិរីព្រះអង្គនិមន្តទៅជួបពុទ្ធបរិស័ទនៅស្រុកអូរយ៉ាដាវដែលរស់នៅតាមបន្ទាត់ខ្សែព្រំដែនកម្ពុជា-វៀតណាម ,ទស្សនកិច្ចបង្គោលមព្រំដែន លេខ៣០ និងលេខ២៩លើ៣ និងលេខ២៩លើ៤ដែលស្ថិតនៅច្រកទ្វារអន្តរជាតិអូរយ៉ាវ-ឡេថាញ់ កម្ពុជា-វៀតណាម។
ការនិមន្តមកដល់របស់ព្រះអង្គ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ព្រះអង្គ ចន្ទ មុនី បានទទួលនូវការគោរពគារវកិច្ចកិច្ចនៅព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ពីសំណាក់ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្រ្តីអ្នកមុខ អ្នកការជាច្រើនទៀត។

ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គនៅខេត្តរតនគិរីគេសង្កេតឃើញប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ នៅសងខាងផ្លូវ រង់ចាំបង្ហាញនូវការគោរពចំពោះព្រះអង្គ ដើម្បសុំពរជ័យសេរីសួស្តី សេចក្តីសុខ សេចក្តីចម្រើន។
សូមជម្រាបថា ព្រះធម្មវនវាសីំបណ្ឌិត ចន្ទ មុនី មានកម្មវិធីនិមន្តទស្សនកិច្ច និងជួបប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅតាមបណ្ដោយព្រំដែននៃខេត្តចំនួនបួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤៕











ដោយ៖ គតិ យុត្ត