សិង្ហបុរី មានអត្រាកំណើនប្រជាជនប្រមាណ ៤,៩% ក្នុងចន្លោះពាក់កណ្តាលឆ្នាំ២០២២ និង២០២៣

អត្ថបទដោយ៖
AMS OneMinute

ថ្វីបើមានកំណើនយ៉ាងឆាប់រហ័ស ក៏ប្រជាជនសិង្ហបុរីនៅតែមានចំនួនតិចតួចបំផុតគឺ ៥,៩ លាននាក់ ដែលធ្វើឱ្យបុរីរដ្ឋនេះក្លាយជាប្រទេសមានប្រជាជនតិចបំផុតទី៣ នៅអាស៊ីអាគ្នេយ៍។

ដោយឡែក ប្រទេសមួយចំនួនទៀតនៅអាស៊ាន មានកំណើនតិចជាង ក្នុងនោះមានហ្វីលីពីន (១,៥%) ឡាវ (១,៤%) និងទីម័រខាងកើត (១,៤%) ខណៈប្រទេសម៉ាឡេស៊ីតាមពីក្រោយដោយអត្រាកំណើន ១,១% និងកម្ពុជាមាន ១%។ ប្រទេសដូចជាប្រ៊ុយណេ ឥណ្ឌូណេស៊ី វៀតណាម និងមីយ៉ាន់ម៉ា នីមួយៗមានអត្រាកំណើន ០,៧% –Seasia

#ams1minute

ads banner