ទឹកជំនន់នៅបង់ក្លាដែស សម្លាប់មនុស្ស១៣នាក់ និង ៤.៥លាននាក់រងផលប៉ះពាល់

ដាកា : ប្រទេសបង់ក្លាដែស ដែលមានប្រជាជនចំនួន ១៧០លាននាក់ បានជួបប្រទះគ្រោះទឹកជំនន់ញឹកញាប់ក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយបានជន់លិចផ្ទះសម្បែង និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់លាននាក់។

ទឹកជំនន់ភ្លាមៗបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅបង់ក្លាដែស កាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣នាក់ និងរាប់លាននាក់ទៀតរងផលប៉ះពាល់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សជិត ១៩០,០០០នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់ ខណៈដែលមនុស្សសរុបចំនួន ៤.៥លាននាក់បានរងផលប៉ះពាល់ ដោយសារទឹកជំនន់។ ស្រុកសរុបចំនួន ១១ ក្នុងចំណោមស្រុកចំនួន៦៤ របស់ប្រទេសបង់ក្លាដែស បានរងផលប៉ះពាល់ដោយទឹកជំនន់។

អ្នកស្ម័គ្រចិត្តជួយសង្គ្រោះម្នាក់បានប្រាប់កាសែតបារាំង AFP ពីទីក្រុង Feni ដែលរងគ្រោះខ្លាំងបំផុតពីទឹកជំនន់ថា វាជាស្ថានភាពមហន្តរាយ… យើង កំពុង ព្យាយាម ជួយ សង្គ្រោះ មនុស្ស ឲ្យ បាន ច្រើន តាម ដែល យើង អាច ធ្វើ បាន។

តំបន់ភាគខាងកើតនៃរដ្ឋធានីដាកា ក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ផងដែរ រួមទាំងទីក្រុង Comilla នៅជិតព្រំដែនជាមួយរដ្ឋ Tripura ក្នុងប្រទេសឥណ្ឌា។

ភ្លៀងមូសុងប្រចាំឆ្នាំបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយជារៀងរាល់ឆ្នាំ ប៉ុន្តែការប្រែប្រួលអាកាសធាតុ ក៏កំពុងផ្លាស់ប្តូរអាកាសធាតុរបស់ភពផែនដី និងបង្កើនព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិកាន់តែធ្ងន់ធ្ងរឡើងៗ៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner