រកឃើញបំណែកយន្តហោះធ្លាក់ សន្មត់ស្លាប់មនុស្សទាំង៩នាក់

បរទេស៖ កាសែត AFP កាលពីថ្ងៃសៅរ៍ បានបង្ហាញពីរូបភាព នៃការនេសាទត្រីបាឡែន និងការសម្លាប់ត្រីបាឡែន របស់ជប៉ុន បាននាំឲ្យមានការចាប់អារម្មណ៍ជាថ្មី ជាពិសេស ការថ្កោលទោស យ៉ាងទូលំទូលាយ។

ថ្មីនេះ មានការពន្យាពេលធ្វើបត្យាប័ន អ្នកធ្វើយុទ្ធនាការប្រឆាំងការនេសាទត្រីបាឡែន លោក Paul Watson ដែលត្រូវបានឃុំខ្លួននៅ Greenland ប្រទេសអ៊ីស្លង់ ទៅប្រទេសជប៉ុនវិញ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍លើការអនុវត្តនេះ ហើយការណ៍នេះបង្ហាញពីការថ្កោលទោស យ៉ាងទូលំទូលាយ ចំពោះការបរបាញ់ត្រីបាឡែន។ តាមគម្រោងពីមុន លោកត្រូវទៅទទួលការកាត់ទោស នៅចំពោះមុខចៅក្រម នាថ្ងៃទី១៥ សីហា។

គួររម្លឹកថា កាលពីខែឧសភា ជប៉ុនបានចាប់ផ្តើម ប្រតិបត្តិការនាវានេសាទត្រីបាឡែនខ្នាតធំឡើងវិញ ក្រោយពេលដកខ្លួន ចេញពីបំរាមអន្តរជាតិ កាលពីឆ្នាំ២០២៣។ នាវា Kangei Maru ទម្ងន់ជិត៩៣០០ តោន កំពុងធ្វើសកម្មភាពនេសាទ នៅដែនសមុទ្រជប៉ុន។

ជប៉ុនអះអាងថា ការបរិភោគត្រីបាឡែន គឺជាផ្នែក នៃវប្បធម៌ជប៉ុន និង ដើម្បីដោះស្រាយបជាបញ្ហាសន្តិសុខស្បៀង ខណៈដែលប្រជាជនជប៉ុន ត្រូវការសាច់ត្រីនេះ ជាខ្លាំង។ ប៉ុន្តែ ក៏មានចម្ងល់ថា ហេតុអ្វីបានជាប្រជាជនអាចរស់នៅបាន រាប់សិបឆ្នាំមកនេះ បើទោះបីជា ពុំមានការនេសាទត្រីបាឡែន។ គួរឲ្យដឹងថា ការទទួលទានត្រីបាឡែនបានធ្លាក់ចុះ ប្រហែល២០០ដង ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ពោលធៀបនឹងទសវត្សរ៍ឆ្នាំ១៩៦០៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner