បារាំងចាប់ខ្លួនជនសង្ស័យភេរវករ

បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសបារាំង បាននិយាយថា ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា បានដុតភ្លើង និងបង្កឱ្យមានការផ្ទុះ នៅសាលាប្រជុំមួយ នៅភាគខាងត្បូង ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ នៅក្នុងអ្វីដែលក្រុមមន្ត្រីសង្ស័យថា ជាការវាយប្រហារភេរវកម្ម។

រដ្ឋមន្ត្រី Gerard Darmanin បាននិយាយបន្ថែមថា បុរសម្នាក់នេះបានពាក់ទង់ជាតិប៉ាឡេស្ទីន ហើយការផ្ទុះបណ្តាលឱ្យមន្រ្តីម្នាក់រងរបួស នៅក្នុងរមណីយដ្ឋានមាត់សមុទ្រ La Grande Motte ។ មន្ត្រីបានបន្ថែមថា មនុស្សពីរនាក់ ដែលជាប់ពាក់ព័ន្ធ ជាមួយនឹងជនសង្ស័យ ក៏ត្រូវបានឃាត់ខ្លួន ផងដែរ។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់ប្រទេសបារាំង លោក Gabriel Attal បានទៅដល់ទីតាំងកើតហេតុ រួមជាមួយនឹងលោក Darmanin ហើយបាននិយាយថា «យើងបានជៀសផុតពីសោកនាដកម្ម ទាំងស្រុង»។ លោក Attal បាននិយាយថា «ជនជាតិជ្វីហ្វបារាំងត្រូវបានគេកំណត់គោលដៅវាយប្រហារ ហើយជាគម្រោងវាយប្រហារ ផ្អែកលើជំនឿរបស់ពួកគេ..ប្រសិនបើសាលាប្រជុំពោរពេញទៅដោយអ្នកគោរពប្រណិប័តន៍… ប្រហែលជាមានមនុស្សរងគ្រោះថ្នាក់ច្រើន»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner