បរិស្ថាននៅជុំវិញខ្លួនយើងស្អាតមិនមែនត្រឹមតែនិយាយនោះទេគឺត្រូវអនុវត្តនជាប់ជាប្រចាំ

(ភ្នំពេញ)៖ ការងារសំអាតអនាម័យបរិស្ថានគឺផ្តើមចេញពីមនុស្សម្នាក់ៗដោយចេះទុក​ដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមប្រភេទសំរាម ។ បរិស្ថាននៅជំវិញខ្លួនយើងស្អាត​គឺផ្តើម​ចេញពីការយកចិត្តទុកដាក់ជាប់ជាប្រចាំរហូតដល់ក្លាយទៅជាទំាលាប់​ចាប់តាំង​ពីកុមាររហូតដល់មនុស្សចាស់។

លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា បានផ្តល់ទស្សនៈទានថាការចូលរួមពីប្រជាជនម្នាក់ៗគឺ រិតតែសំខាន់ មិនមែនគ្រាន់តែនិយាយ ឬគិតតែពីទ្រឹស្តីនោះទេគឺយើងត្រូវ អនុវត្តន៍ផ្ទាល់ជាក់ស្តែង ដែលទាំងអស់នេះគឺជាការសំខាន់ ពិសេសគឺការអនុវត្តន៍នៅកន្លែងបំពេញការងារ​ជាដើម។

ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការសំអាតបរិស្ថានជុំវិញខ្លួនយើងនោះគឺមិន​ត្រឹមតែដើម្បីខ្លួនឯង​ប៉ុណ្ណោះទេ គឺជាគម្រោងមួយដែលជួយប្រជាជនដែលនៅជុំវិញខ្លួនយើង ដូច្នេះយើង​គួរតែគ្នាសំអាតបរិស្ថានឱ្យបានស្អាតដើម្បីសុភមង្គលយើងទាំងអស់គ្នា។

ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា
ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ជាកម្មវិធីសំអាតពិភពដែនដី ហើយការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ»។

ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ចាក់ថា ការចូលរួមជួយជម្រុញលើកទឹកចិត្តឱ្យប្រជាជន​ទូទាំ​ងប្រទេសបានដឹងកាន់តែខ្លាំងឡើងពីភាពស្អាត ក្នុងយុទ្ធសាស្រ្តចក្រ្កាកំពុងតែ​ផុលផុស និងមានចលករយ៉ាងខ្លាំងមិនត្រឹមតែ កម្ពុជានោះទេ សូម្បីតែ​បរទេស​ក៏ចូលរួមផងដែរ។

គួរបញ្ចាក់ថា កាលពីចុងសប្តាហ៍នេះ មនុស្សចំនួនប្រមាណ ៧០០នាក់ មកពីក្រសួងបរិស្ថាន សាលារាជាធានីភ្នំពេញ សិស្សានុសិស្ស អ្នកស្ម័គ្រចិត្ត ប្រជាពរលដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អង្គការ KOICA វិស័យឯកជនរបស់កូរ៉េ រួមមាន EMCAST, Child Fund Korea, Good Neighbors, Verywords, និង Korea Association of Health Promotion និងដោយមានការចូលរួមពី ធនាគារ Shinhan, Woori និង ធនាគារនាំចេញ-នាំចូល នៃប្រទេសកូរ៉េ ក៏ដូចជាសមាគមអតីតនិស្សិតកម្ពុជាកូរ៉េ (CAMKAA) អ្នកស្ម័គ្រចិត្តកូរ៉េ អ្នកស្ម័គ្រចិត្ត JICA និង ស្ថាប័នដៃគូបានប្រមូលផ្តុំគ្នា ហើយស្រែកពាក្យស្លោកថា «កម្ពុជាស្អាត! យើងអាចធ្វើបាន!” នេះជាការវិវត្តន៍នៃ “កម្ពុជាស្អាត! ខ្មែរអាចធ្វើបាន!” ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ads banner