អត្តពលិកតេក្វាន់ដូ ITF កម្ពុជា នាំយកមេដាយ ២៤គ្រឿងជូនជាតិ ពីការប្រកួតជើងឯកនៅឥណ្ឌា
អត្ថបទដោយ៖
ចាន់ វិចិត្រ
(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ ដោយឈ្នះមេដាយ២៤គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា រយៈពេលជាង ១សប្ដាហ៍កន្លងមក ប្រតិភូខាងលើដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។
គួររម្លឹកថា កម្ពុជាបានបញ្ជូនប្រតិភូ មន្ដ្រីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ២៧នាក់ ចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ ចាប់ពីថ្ងៃទី១៩-២៥ ខែសីហាកន្លងទៅ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៣ មេដាយមាស បានលើវិញ្ញាសា
- ក្រុមកីឡាករ៥នាក់ លើវិញ្ញាសាវាយបំបែកក្តារ
- ក្រុមកីឡាករ៥នាក់ លើវិញ្ញាសាបច្ចេកទេសពិសេស
- កីឡាករ ឃឿន ប៊ុនឡុង វិញ្ញាសាបច្ចេកទេសពិសេស
និងមេដាយប្រាក់ ៧ មេដាយសំរឹទ្ធ ១៤គ្រឿង ឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមជាង ២០ប្រទេស ដោយលេខ១ បានទៅក្រុមកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុន លេខ២ បានទៅប្រទេសកាហ្សាក់ស្ថាន និងប្រទេសជាង ១០ផ្សេងទៀត គឺស្ថិតនៅក្រោមកម្ពុជា។ នេះគឺជាសមិទ្ធផលនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី កែវ រ៉េមី បន្ថែមថា សហព័ន្ធបានបញ្ជូនអត្តពលិកវ័យក្មេងជាច្រើនចូលរួម និងទទួលបាននូវពានកិត្តិយសជាប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ៕
អត្ថបទ-រូបភាព លោកចាន់ វិចិត្រ ងីម ឆាយហួត
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។