រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំ គណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ -២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់លោក អេនរេច អេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ។

កិច្ចប្រជុំនេះ នឹងធ្វើការតាមដាននិងពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មកាចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២១ដែលដាក់ចេញផែនការសកម្មភាពថ្មីដើម្បីបន្តពង្រឹងទំ នាក់ទំនង ដ៏យូរអង្វែ រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់បញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

ក្នុងឱកាសទស្សនកិច្ចនោះដែរ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរ សមជាមួយលោកហ្វឺឌីណាន់ រ៉ូម៉ាអែល ដេស ម៉ាកូស ប្រធានាធិបតីនៃសាធារណ រដ្ឋហ្វីលីពីន នឹងអញ្ជើញចូលរួមកម្មវិធី អាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយលោកស្រី សារ៉ា ឌឺធឺតេ អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner