បុរសអាយុច្រើនជាងគេក្នុងពិភពលោកទម្លាយអាថ៌កំបាំងរស់បានយូរ

ឡុងដ៍ ៖ បុរសអាយុច្រើនជាងគេបំផុតក្នុងពិភពលោក លោក John Tinniswood បានប្រាប់ស្ថាប័ន Guinness World Records ពីអាថ៌កំបាំងដែលគាត់យល់ថាអាចឲ្យគាត់មានអាយុវែង។ នោះគឺ គាត់ជាមនុស្សចូលចិត្តដើរ ដូចជា ដើរហាត់ប្រាណជាប្រចាំ ហើយក្នុងពេលជាយុវជន គាត់ជាមនុស្សសកម្មនឹងការងារ និងការរស់នៅប្រចាំថ្ងៃ។
 
លើសពីនេះ ការដែលគាត់ចូលចិត្តបរិភោគត្រី ក៏ជាបច្ឆ័យធ្វើឲ្យគាត់មានសុខភាពល្អផងដែរ។ ជាក់ស្តែង លោក John ដែលឈានចូលវ័យ ១១២ឆ្នាំ អះអាងថា លោកបរិភោគត្រីមួយភាគ៣នៃអាហារប្រចាំថ្ងៃ។ មួយវិញទៀត លោកមិនផឹកស្រា និងមិនជក់បារីឡើយ។
 
ទោះបីជាបែបនេះក្តី លោក John មិនគិតថា អ្វីដែលគាត់បានអនុវត្តនោះ វាខុសដាច់ពីគេទេ។ មិនខុសដាច់ដោយសារតែលោកជឿជាក់ថា មនុស្សជាច្រើនផ្សេងទៀតក៏បានធ្វើដូចគ្នានេះដែរ។
 
លោក John Tinniswood ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records ថា ជាបុរសអាយុវែងជាងគេក្នុងពិភពលោកដែលនៅរស់រានមានជីវិតពីសង្គ្រាមលោកលើកទី២។ លោកបានចាប់កំណើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១២ ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស។
 
កំណត់ត្រាអាយុវែងរបស់លោក John ត្រូវបានផ្តល់ដោយស្ថាប័ន Guinness World Records នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីលោក Juan Vicente Pérez ដែលមានអាយុ ១១៤ឆ្នាំនៅប្រទេសវេណេស៊ុយអេឡា បានទទួលមរណភាព។
 
ក្រៅពីលោក John និងលោក Juan ដែលមានអាយុរច្រើន នៅមានលោក Jiroemon Kimura ជាជនជាតិជប៉ុនដែលមានបានមរណភាពនៅអាយុ ១១៦ឆ្នាំ កាលពីឆ្នាំ ២០១៣។
 
រីឯស្ត្រីដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោក និងមានអាយុវែងជាងគេបំផុតនោះ គឺលោកស្រី Maria Branyas Morera មកពីប្រទេសអេស្ប៉ាញ។ លោកស្រីចាប់កំណើតនៅឆ្នាំ ១៩០៧ និងបានមរណភាពនៅឆ្នាំ ២០២៤ ក្នុងអាយុ ១១៧ឆ្នាំ៕
 
ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner