ការសិក្សារកឃើញថា ដុំប្លាស្ទិកតូចៗកំពុងជ្រៀតចូលខួរក្បាលរបស់មនុស្ស

បរទេស ៖ ការសិក្សាថ្មីមួយរបស់អាមេរិក បានរកឃើញថា ដុំប្លាសិ្ទកតូចៗកំពុងបន្តជ្រៀតចូលទៅខួរក្បាលរបស់មនុស្សកាន់តែច្រើនឡើង បើធៀបនឹងការសិក្សាកាលពី៨ឆ្នាំមុន។
 
អ្នកស្រាវជ្រាវបានពិនិត្យលើជាលិកាខួរក្បាល តម្រងនោម និងថ្លើមរបស់មនុស្សចំនួន ៩២នាក់ ដែលទទួលបានពីការធ្វើកោសល្យវិច្ច័យដើម្បីផ្ទៀងផ្ទាត់មូលហេតុនៃការស្លាប់របស់អ្នកទាំងនោះនៅចន្លោះឆ្នាំ ២០១៦និងឆ្នាំ ២០២៤។
 
ពួកគេបានរកឃើញថា ដុំប្លាស្ទិកល្អិតៗដែលមិនអាចមើលឃើញនឹងភ្នែកទទេបានជ្រៀតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តាមផ្លូវដង្ហើម ច្រើនជាងមុនរហូតដល់ទៅ ៥០%។ អ្នករងគ្រោះខ្លាំងជាងគេគឺក្រុមមនុស្សមានអាយុចន្លោះពី ៤៥ ទៅ ៥០ឆ្នាំ។
 
មិនទាន់មានវិធីសាស្ត្រការពារជាក់លាក់នោះទេ ដោយក្រុមអ្នកស្រាវជ្រាវអះអាងថា ដុំប្លាស្ទិកតូចៗ ដែលខ្លះជាបំណែកល្អិតនៃថង់ប្លាស្ទិក បានហោះរសាត់ពេញខ្យល់។ ការហាមឃាត់ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទំនងជាវិធីមួយដែលគួរពិចារណា៕
 
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner