សម្តេចតេជោ ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បង្ហាញឱ្យឃើញនូវស្មារតី សាមគ្គីការពារជាតិពិតប្រាកដ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។

សម្ដេចបន្តថា តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតី សាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន នៃប្រជាជាតិយើង ពិសេស យើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់ ៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?

សម្ដេចតេជោ ថា ប្រសិនបើពួកគេ ខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេ ដើម្បី
កសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាល នឹងចែកដី ជូនប្រជាជន ដែលគ្មានដី ទៅរស់នៅ និងតាំងទីលំនៅទីនោះ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ការរំពឹងទុកប្រជាជន ដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែល
មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។

សម្ដេចប្រមុខរដ្ឋស្ដីទី បានបន្តលើកឡើងថា ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជន ដែលនៅតាមព្រំដែន ដែលជា
ព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

សម្ដេចតេជោ ក៏សូមឱ្យជនរួមជាតិចូលរួម ទោះតិចក្តី ច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរ សាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner