មន្ត្រីក្រសួងការបរទេស ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារសកម្មភាពមីនអាស៊ែបៃហ្សង់
អត្ថបទដោយ៖
សួង ពិសិដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក វ៉ូហ្គា ស៊ូឡីម៉ានូវ (Vugar Suleymanov) ប្រធានក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារសកម្មភាពមីន នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។
ភាគីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីនមនុស្សធម៌ និងជំរុញការយល់ដឹង និងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅសម្រាប់កិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕
ដោយ ៖ សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស