Toyota បិទរោងចក្រទាំងអស់នៅជប៉ុន ខណៈព្យុះទីហ្វុង សានសាន ជិតមកដល់

តូក្យូ៖ ក្រុមហ៊ុន Toyota កាលពីថ្ងៃពុធ បានប្រកាសផ្អាកផលិតកម្មនៅរោងចក្រទាំងអស់ក្នុងប្រទេសជប៉ុន ដោយសារតែព្យុះទីហ្វុង សានសាន ខិតជិតមកដល់។

ស្របពេលដែលព្យុះទីហ្វុង សានសាន កាន់តែខិតមកដល់នោះ ក្រុមហ៊ុនផលិតរថយន្ត Toyota កំពុងផ្អាកផលិតកម្មនៅរោងចក្រទាំងអស់របស់ខ្លួនក្នុងប្រទេសជប៉ុន ដើម្បីការពារ និងទប់ស្កាត់ហានិភ័យ។

អ្នកនាំពាក្យក្រុមហ៊ុន Toyota បានប្រាប់កាសែត AFP ថា ចាប់ពីថ្ងៃនេះ យើងនឹងផ្អាកខ្សែសង្វាក់ផលិតកម្មទាំងអស់នៅរោងចក្រក្នុងស្រុកជាបណ្តោះអាសន្ន។ ក្នុងនោះ ខ្សែសង្វាក់ផលិតកម្មចំនួន២៨ នៅរោងចក្រចំនួន១៤ នឹងផ្អាកប្រតិបត្តិការចាប់ពីរសៀលថ្ងៃពុធតទៅ។

ការសម្រេចចិត្តនេះកើតឡើងខណៈដែលព្យុះទីហ្វុង សានសាន បានខិតចូលមកដល់ភាគខាងត្បូងនៃប្រទេសជប៉ុន ដោយវាបានបោកបក់ក្នុងល្បឿន ប្រហែល ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង និងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោកមួយនេះ មិនបានឱ្យដឹងថាតើរថយន្តប៉ុន្មានគ្រឿងនដែលខ្លួនផលិតក្នុងស្រុកជារៀងរាល់ថ្ងៃនោះទេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner