គំនរសំរាមគ្របដណ្តប់រដ្ឋធានីរបស់គុយបា

ឡាហាវ៉ាន៖ រដ្ឋធានីឡាហាវ៉ាន ដ៏ល្បីល្បាញរបស់ប្រទេសគុយបា កំពុងលិចលង់ក្នុងសមុទ្រសំរាម ដែលមិនទាន់ត្រូវបានគេប្រមូលយកទៅចោល។

រដ្ឋធានីឡាហាវ៉ាន បានប្រឈមមុខនឹងកង្វះប្រេងឥន្ធនៈ និងគ្រឿងបន្លាស់រថយន្តធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ការប្រមូលសំរាមនៅលើប្រទេសដីកោះ ដែលរងគ្រោះដោយសារទណ្ឌកម្ម និងវិបត្តិសេដ្ឋកិច្ច។

ភ្នំសំរាមនៅតាមដងផ្លូវ បានបញ្ចេញក្លិនស្អុយ និងទាក់ទាញពពួកសត្វរុយ នៅផ្នែកមួយចំនួននៃរដ្ឋធានីឡាហាវ៉ាន ដែលមានប្រជាជន ២,១លាននាក់ និងមានទីតាំងចាក់សំរាមចំនួនបីកន្លែង។

ប្រធានមន្ទីរសេវាក្រុង បាននិយាយថា អាជ្ញាធរក្រុងមានឧបករណ៍ជាងពាក់កណ្តាលដែលខ្លួនត្រូវការ ដើម្បីប្រមូលសំរាម ក្នុងនោះមានរថយន្តដឹកសំរាមចំនួន១០០គ្រឿង។ ប៉ុន្តែរថយន្តដែលជាអំណោយពីប្រទេសជប៉ុន បានចាប់ផ្តើមខូចកាលពីឆ្នាំមុន។

ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រទេសគុយបាមិនអាចទទួលបានគ្រឿងបន្លាស់ដែលខ្លួនត្រូវការ ដើម្បីជួសជុលរថយន្តដឹកសំរា មនោះទេ។ បន្ថែមលើនេះ កង្វះខាតប្រេងឥន្ធនៈក៏បានញាំញីគុយបាចាប់តាំងពីឆ្នាំ ២០២៣ផងដៃរ។

ទិន្នន័យផ្លូវការបានបង្ហាញថា សំរាមប្រហែល ១,០០០កុងតឺន័រ និងមានកម្ពស់ជាង ៦ម៉ែត្រ កំពុងកកកុញនៅតាមដងផ្លូវនៃរដ្ឋធានីឡាហាវ៉ាន ជារៀងរាល់ថ្ងៃ បើធៀបនឹងកាលពីមួយឆ្នាំមុន សំរាមមានតិចជាងមួយភាគបីនៃចំនួនបច្ចុប្បន្ន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner