ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញប្រគល់ដើមមន របស់ក្រសួងជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅខេត្តសៀមរាប

ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤ បាន​អញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅ ស្រុកពួក ខេត្ត​សៀមរាប។ក្រសួងកសិកម្មបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញ​ទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។

ក្នុងឱកាសនេះដែរ បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញ​សូត្ររបស់​ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រី​ឌិត ទីណា បាន​សាទរ​ចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យ​តម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់។

សូមជម្រាបថា ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្មបានគាំទ្រដល់​ក្រុមហ៊ុន​សិប្បករអង្គរ ដើម្បីចូលរួមចំណែកលើកស្ទួយកោសេយ្យ​វប្បកម្ម​នៅកម្ពុជា ដោយបានផ្តល់ពូជដង្កូវនាងនិងពូជមន ក្នុងកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤ ។ក្នុងនេះមាន៖

  • ពងដង្កូវនាងសូត្រស CK174 ចំនួន ២០ ០០០ពង ប្រភពពីអគ្គនាយកដ្ឋានកសិកម្ម
  • ពងដង្កូវនាងសូត្រមាស ចំនួន ២០ ០០០ពង ប្រភពពីស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក
  • គ្រាប់ពូជមនអ៊ីប្រ៊ីដ GQ2 ចំនួន ២០០ ក្រាម ប្រភពពីវៀតណាម
  • កូនមន ចំនួន ៥០០កូន ប្រភពពីខេត្តកំពង់ស្ពឺ និង
  • គ្រោងប្រគល់ដើមពូជមនបន្ថែមទៀតក្នុងខែកញ្ញាប្រមាណជា១០០០ដើម ឬ៥០បាច់ ឬ៥០០០គុម្ព
  • ឯកសារបច្ចេកទេសបណ្តុះគ្រាប់មន បច្ចេកទេសដាំដុះមន ការចិញ្ចឹមដង្កូវនាង និងបច្ចេកទេសការផលិតជីកំប៉ុសិ៍ បច្ចេកទេសធ្វើ​ផលិតកម្មពងដង្កូវនាង បច្ចេកទេសគ្រប់គ្រងជំងឺលើដង្កូវនាង និងបច្ចេកទេសស្រាវសរសៃសូត្រ។ល។៕
    ដោយ៖ដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner