កីឡាករ ឈឹម ពិសិដ្ឋ បង្ហាញខ្លួននៅទីលាន Sepang Circurt ជាឱកាសពង្រឹង​សមត្ថភាព

(ភ្នំពេញ)៖ អ្នកប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចេញដំណើរទៅចូលរួម ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។

ថ្លែងពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អ្នកប្រណាំងវ័យក្មេង បានអោយដឹងថា នេះជាការប្រណាំងលើកដំបូងរបស់ខ្ញុំ លើទីលានអន្តរជាតិ Sepang Circurt ស្តង់ដាម៉ូតូGP ដែលប្រជុំដោយកីឡាករខ្លាំងៗ ល្បីៗមកពីបណ្តាប្រទេសនានាក្នុងតំបន់។ ការប្រណាំងនេះវានឹងផ្តល់បទពិសោធន៍ច្រើន និងពង្រឹងសមត្ថភាព បច្ចេកទេស សម្រាប់ខ្ញុំអស្ចារ្យណាស់ ហើយខ្ញុំខិតខំឲ្យអស់ពីសមត្ថភាព ដោយកន្លងយើងមានតែបទពិសោធន៍ប្រណាំងទីលានក្នុងស្រុក និងទីលានខ្នាតតូចនៅប្រទេសថៃ។

អ្នកជំនាញម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បន្តថា ខ្ញុំចាប់អាជីពប្រណាំងម៉ូតូស្ព័រ ក្នុងឆ្នាំ២០១៩ ធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ ហើយលទ្ធផលដែលល្អជាងគេ គឺទទួលបានចំណាត់ថ្នាក់លេខ៥។ អ្វីដែលខ្ញុំសង្កេតឃើញ គឺការខិតខំព្យាយាមធ្វើអោយការប្រណាំងរបស់ខ្ញុំក្នុងមួយជុំៗ នាទីកាន់តែតិចទៅៗ ល្អទៅៗ តែមិនទាន់ដល់កម្រិតប្រកួតប្រជែងយកលេខ១បាន ។

អ្នកប្រណាំងវ័យក្មេងមកពីក្លឹបប្រណាំងមេគង្គរូបនេះ បន្ថែមថា ការចូលរួមប្រណាំងនេះ មិនរំពឹងបានល្អទេ ដោយសារខ្វះថវិកា និងមិនមានម៉ូតូខ្លួនឯង ដោយសារបញ្ហាច្បាប់ និងលក្ខខណ្ឌផ្សេងៗដែលយើងមិនអាចរៀបចំទាន់។

សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កីឡាករ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងវិញ្ញាសា ម៉ូតូស្ព័រ 600 cc Super Roki ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និង សែម បូរិន

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner