កិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី
បន្ទាយមានជ័យ៖ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តកាលពីរសៀលថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២៤នៅសាលប្រជុំសាលាខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង/ស្រុកទាំង ៩ មេប៉ុស្តិ៍ ចៅសង្កាត់ លោក លោកស្រី ប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានផ្តាំផ្ញើនិងកោតសរសើរចំពោះ ឯកឧត្តមអភិបាល និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម បានយ៉ាងខ្ជាប់ខ្ជួនរហូតមក។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យស្ថិតនៅភាគពាយ័ពនៃព្រះរាជាណាចក្រកម្ពុជាចម្ងាយ ៣៦៩ គីឡូម៉ែត្រមានផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រក្រឡា។ចែកចេញជា២ក្រុង, ៧ស្រុក ,៥៥ ឃុំនិង ១២ សង្កាត់,មានភូមិចំនួន ៦៦៤ និងភូមិចំនួន ១៣ទៀតដែលមិនទាន់មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ។បច្ចុប្បន្នមានប្រជាជន ២០០.៣០៤គ្រួសារនិងមនុស្សរាយចំនួន ៨២៨.៧១៩នាក់(ស្ត្រីចំនួន ៤០៣.៧២៧នាក់ )។ប្រជាពលរដ្ឋប្រមាណ៦៥%ប្រកបរបរកសិកម្មនិង៣៥%ទៀតពាណិជ្ជករអាជីវករនិងសិប្បកម្មផ្សេងៗ។ល។ខេត្តមានព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តបាត់ដំបង ខាងកើតជាប់ខេត្តសៀមរាប ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ,ខាងលិចជាប់នឹងប្រទេសថៃ៕
ដោយ៖ ឃិន គន្ធា