រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមការពារព្រៃ ដើម្បីប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរនៅក្នុងមូលដ្ឋាន

អត្ថបទដោយ៖
ជឹម ភារ៉ា

​(ភ្នំពេញ​)៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងរបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានកំពុងធ្វើការគាំទ្រសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ​ទាំងអស់ ឱ្យចូលរួមកាន់តែប្រសើរថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមនឈើឱ្យបានច្រើន។ ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាលំនឹងបរិស្ថាន គាំទ្រដល់​សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម ជួយដល់ការកាត់ និងជាពិសេសប្រជា​ពលរដ្ឋ​អាចរកចំណូល ពីគម្រោងលំហែរបៃតង តាមរយៈការ​ផ្តល់​សេវាកម្មទេសចរណ៍ធម្មជាតិ ដែលទេសចរមកដល់មូលដ្ឋាន មកសម្រាកលំហែ និង​ទស្សនាធម្មជាតិ ព្រៃឈើ សត្វព្រៃតំបន់ដែលមានសក្តា​នុពលក្នុងតំបន់ការពារធនធាន​ធម្មជាតិរបស់កម្ពុជា។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រពលរដ្ឋ នៃសហគមន៍តំបន់ការពារ​ធម្មជាតិរលាក់កងជើង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានពិនិត្យលើការគាំទ្រជីវភាពសហគមន៍ ឱ្យបង្កើនការ​ចិញ្ចឹម​សត្វបន្ថែម លើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ ព្រោះសហគមន៍មានសក្តា​នុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដោះស្រាយបញ្ហាប្រឈម​មួយចំនួន របស់ប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យប្រពលរដ្ឋនៅតាមសហគមន៍​ពង្រឹងការគ្រប់គ្រងព្រៃសហគមន៍ និងបង្កើនជីវភាព ដោយ«ភាពស្អាត» ដែលមាន​ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដូចជាការបង្ហាញភាពស្មោះត្រង់ រាក់ទាក់ភ្ញៀវ រៀបចំម្ហូបអាហារឱ្យមានអនាម័យ និងតម្លៃសមរម្យ កុំលក់ឬផ្តល់សេវាកោរ​លើភ្ញៀវ​ទេសចរណ៍ ដែលអាចធ្វើឱ្យបាត់បង់ឱកាសសម្រាប់ចំណូលគ្រួសារ ទៅថ្ងៃមុខ៕

ដោយ​ ៖​ ជីម​ ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner