ផ្លូវលេបឡានពេលកំពុងបើកបរនៅទីក្រុងសេអ៊ូល

សេអ៊ូល៖ មនុស្សពីរនាក់បានរងរបួស បន្ទាប់ពីឡានមួយគ្រឿង ដែលកំពុងបើកបរ បានលិចកប់ចូលទៅក្នុងផ្លូវមួយកន្លែង ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចេញផ្សាយថា ហេតុការណ៍នេះ បានកើតឡើង នៅចំណុចកណ្តាលផ្លូវ ស្ថិតក្នុងសង្កាត់ Seodaemun ភាគខាងលិច ទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារសារព័ត៌មាន Korea Herald បានរាយការណ៍ទៀតថា ស្ត្រីម្នាក់អាយុ ៧០ ឆ្នាំ និងបុរសម្នាក់ អាយុ ៨០ ឆ្នាំបានរងរបួស ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ភ្លាមៗ។

ការបាក់ស្រុបនេះ បង្កឲ្យមានការកកស្ទះចរាចរណ៍ ហើយឡានត្រូវបានស្ទូចចេញវិញ។ ការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ នៃហេតុការណ៍នេះ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner