រដ្ឋលេខាធិការ ៖កម្មវិធីអភិវឌ្ឍន៍ដើមឆ្នាំ២០២៥សម្ដេចធិបតីផ្តោត លើខេត្តទាំងបួន

ស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំរវាងក្រុមការងារអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនិងជាអគ្គលេ ខា ធិការនៃអគ្គលេខាធិការ គណៈកម្មាធិការគោល​នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជាបានដាក់កម្មវិធីអភិវឌ្ឍន៍​នៅដើមឆ្នាំ២០២៥ ដោយ សម្តេចធិបតី ចង់ឱ្យមានការទាក់ទាញវិនិយោគិន មកវិនិយោគលើ ខេត្តទាំងបួនរួមមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

ឯកឧត្តមបន្តថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីក្នុង ពិធីសំណេះសំណាល និងពិសា ភោជនា​ហារសាមគ្គីមហា គ្រួសារ ឧកញ៉ា កម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅ កម្ពុជា កាល ពីថ្ងៃទី២ ខែសីហាកន្លងទៅ បានឱ្យគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)សិក្សា និងរៀបចំដាក់ចេញនូវកម្មវិធី ពិសេសជំរុញ​ការវិនិយោគក្នុងខេត្តទាំង បួន នៅភូមិភាគឦសាន ។

ក្នុងឱកាសនេះដែរលោក ធូ ចាន់ពៅ អភិបាលរងខេត្តបានប្រាប់ ដល់មន្ទីរអង្គភាពពាក់ព័ន្ធ សូមផ្តល់នូវកិច្ចសហការ ក៏ដូច
ជា​ផ្តល់ ​នូវព័ត៌មានផ្សេងៗជូនដល់ក្រុមការងារអន្តរ ក្រសួង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានជាក់លាក់ ព្រោះនេះ​ជាកិច្ចការ​សំខាន់សម្រាប់ការអភិវឌ្ឍខេត្ត ៕
ដោយ៖ ដេង ម៉ាវិន

ads banner