បាត់ខ្លួនទេសចរនៅកោះបាលី

បរទេស៖ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី អាជ្ញាធរកំពុងស្វែងរកក្មេងជំទង់ជនជាតិបារាំងម្នាក់ ដែលបានបាត់ខ្លួន គិតរហូតមកដល់ថ្ងៃអាទិត្យ។

អាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា ក្មេងជំទង់រូបនេះ មានឈ្មោះថា Thibault អាយុ ១៤ឆ្នាំ បានបាត់ខ្លួន កាលពី ៨ថ្ងៃមុន ក្នុងអំឡុងពេលដើរលេង នៅលើភ្នំ Batukaru ក្នុងកោះបាលី។

ក្មេងជំទង់រូបនេះ បានកម្សាន្តក្នុងពេលវិស្សមកាល នៅកោះបាលី ជាមួយម្តាយ និងបងប្អូនពីរនាក់ ដោយបានឡើងភ្នំ Batukaru ដែលជាកំពូលភ្នំមួយ ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំងពីរ នៅលើកោះមួយនេះ។

ប្រធានក្រុមរុករក លោក Wayan Suwena បាននិយាថា «បញ្ហាដែលយើងបានប្រឈមមុខ បន្ទាប់ពីការស្វែងរក រយៈពេលប្រាំបីថ្ងៃ គឺភាគច្រើនទាក់ទងនឹងបញ្ហាដីតំបន់នេះ ព្រោះថា វាជាតំបន់ភ្នំ មានផ្លូវចោតច្រើន ហើយបន្ទាប់មក គឺបញ្ហាអាកាសធាតុអាចអ័ព្ទ និងភ្លៀងច្រើន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner