ចិនជាទីតាំងបញ្ចុះសពខ្មោចឡានដ៏ធំបំផុតរបស់ពិភពលោក

ប៉េកាំង៖ ទីក្រុងមួយទៀតនៅក្នុងប្រទេសចិន ត្រូវបានគេជឿថា ជាទីបញ្ចុះសពខ្មោចឡានដ៏ធំបំផុតរបស់ពិភពលោក ដែលជាកន្លែងដែលមានភ្នំភ្លើងចាស់ត្រូវបានកប់។

យានជំនិះគ្រប់ប្រភេទ រាប់ចាប់ពីឡានទេសចរណ៍ ម៉ូតូ ឡានក្រុង ឡានដឹកទំនិញ និងម៉ូតូកង់បី ត្រូវបានម្ចាស់បោះបង់ចោលនៅទីបញ្ចុះសពខ្មោចឡានដ៏ធំមួយនៅជាយទីក្រុង Nanjing ភាគពាយ័ព្យនៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ រូបភាពគួរឱ្យខ្លាចបង្ហាញពីចំនួនដ៏ច្រើនសម្បើម នៃយានជំនិះជាច្រើនគ្រឿង ដែលតម្រង់ជួរគ្នាប្រកបដោយរបៀបរៀបរយ ហើយភាគច្រើនពោលពេញដោយច្រេះ និងពុកផុយ។

នៅក្នុងទីក្រុង Hangzhou មានរថយន្ត ម៉ូតូ និងឡានដឹកទំនិញរាប់រយរាប់ពាន់គ្រឿង ត្រូវបានម្ចាស់ទុកចោល ក្លាយជាគំនរសំរាមដ៏ធំសម្បើមមួយ ក្នុងគោលបំណងកាត់បន្ថយកម្រិតនៃការបំពុលបរិស្ថាន។ គំនរសំណល់អេតចាយដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាផ្ទះរបស់រថយន្តជាង ១០០,០០០គ្រឿងដែលមិនស្របតាមស្តង់ដារជាតិ នៃការបំភាយឧស្ម័ន ហើយត្រូវបានដកចេញពីផ្លូវ។

ទីតាំងនេះ ត្រូវបានគេជឿជាក់ថា ទំនងជាទីបញ្ចុះសពខ្មោចដ៏ធំបំផុតក្នុងពិភពលោក ដែលពោរពេញដោយរថយន្តចម្រុះពណ៌។
នៅក្នុងខែកក្កដាឆ្នាំនេះ ប្រទេសចិនបានបង្កើនការឧបត្ថម្ភធន ដើម្បីលើកទឹកចិត្តអ្នកបើកបរឱ្យជម្រុះចោលរថយន្តចាស់ៗ ដែលបញ្ចេញឧស្ម័នពុលខ្ពស់ ដូរយករថយន្តអគ្គិសនី (EV) ឬរថយន្តដែលបញ្ចេញឧស្ម័នទាប។

អ្នកដែលដូររថយន្តចាស់ៗរបស់ពួកគេ ជំនួសដោយរថយន្តអគ្គិសនីត្រូវបានគេរាយការណ៍ថា នឹងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភប្រហែល ២,៨០០ដុល្លារក្នុងឡានមួយគ្រឿង។
យានជំនិះជិត ១.៩លានគ្រឿងត្រូវបានម្ចាស់បោះបង់ចោលក្នុងឆ្នាំ ២០១៦ រួមទាំងរថយន្ត ១.៥៩លានគ្រឿង និងម៉ូតូ ២០៦.០០០គ្រឿង។

ស្ថិតិក៏បង្ហាញផងដែរថា ប្រទេសចិនមានយានយន្តចំនួន ២៦០លានគ្រឿងនៅលើដងផ្លូវគិតត្រឹមឆ្នាំ ២០១៩ ហើយយោងតាមសមាមាត្រសំណល់អេតចាយជាមធ្យមក្នុងកម្រិតអន្តរជាតិ មាន ៩.១លានគ្រឿងនៃយានយន្តទាំងនោះត្រូវបានគេចាត់ថា ជារថយន្តលែងប្រើ។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសចិនក៏បានកែច្នៃយានយន្តចំនួន ២០២,០០០គ្រឿងក្នុងឆ្នាំ ២០១៩ផងដែរ កើនឡើង ១៦ភាគរយ បើធៀបនឹងឆ្នាំមុន។

យានជំនិះដែលកែច្នៃទាំងនោះ រួមមានរថយន្តចំនួន ១៧១,០០០គ្រឿង និងម៉ូតូចំនួន ៣១,០០០គ្រឿង។ ហើយក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ប្រទេសចិនបានកែច្នៃយានយន្តចាស់ៗចំនួន ៨៧៨,០០០គ្រឿង ក្នុងនោះមានរថយន្តចំនួន ៧៣៥,០០០គ្រឿង និងម៉ូតូចំនួន ១៤៣,០០០គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ រថយន្តចំនួន ១.៩៥លានគ្រឿងត្រូវបានកម្ទេចចោលក្នុងឆ្នាំ ២០២០៕ ប្រភព៖ The Sun ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner