កាតានឹងបង្កើនការផលិតថាមពលស្អាតទ្វេដងនៅឆ្នាំ ២០៣០

ដូហា : មន្ត្រីជាន់ខ្ពស់កាតាបានប្រកាសកាលពីថ្ងៃអាទិត្យថា រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនៅក្នុងប្រទេសខ្លួន នឹងបង្កើនសមត្ថភាពផលិតថាមពលស្អាតកើនឡើងទ្វេដងនៅឆ្នាំ ២០៣០។

រដ្ឋមន្ត្រីថាមពលកាតា លោក Saad al-Kaabi បាននិយាយថា កសិដ្ឋាន photovoltaic ដែលគ្រោងនឹងសាងសង់នៅក្នុងតំបន់ Dukhan មានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីដូហា នឹងបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់រដ្ឋដល់ ៤ជីហ្គាវ៉ាត់នៅចុងទសវត្សរ៍នេះ។

លោក Kaabi បន្តថា កសិដ្ឋាននេះ នឹងផលិតថាមពល ២,០០០មេហ្គាវ៉ាត់ ដែលលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសកាតាពីរដងនៃគម្រោងបច្ចុប្បន្ន។

លោក Kaabi បន្ថែមថា តាមរយៈគម្រោងរួមបញ្ចូលគ្នាផ្សេងទៀត បូករួមទាំងនៅទីក្រុង Dukhan ប្រទេសកាតានឹងសម្រេចបាននូវថាមពលស្អាតចំនួន ៤,០០០មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០។

តួលេខនេះនឹងបង្កើតបាន ៣០ភាគរយនៃផលិតកម្មថាមពលសរុបរបស់ប្រទេសកាតា ជាមួយនឹងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ចំនួន ៤.៧លានតោនក្នុងមួយឆ្នាំ៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner