អាជ្ញាធរជាតិអប្សរាជូនដំណឹងពី ហានិភ័យដែលងាយរលំ ឬ បាក់មែកឈើនានា នៅតាមរមណីយដ្ឋានអង្គរ

(ភ្នំពេញ)នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានារមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

ក្នុងសេចក្តីជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាតាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណា​ចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញ្ជាំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅ ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចត យានគ្រប់ប្រភេទ ឬឈប់ ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្តាល ឱ្យរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner