Ford ប្រមូលឡានជាង ៩ម៉ឺនគ្រឿងវិញ ដោយសារបញ្ហាសន្ទះបិទបើកម៉ាស៊ីន

វ៉ាស៊ីនតោន ៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានបញ្ជាក់នាពេលថ្មីៗនេះថា ក្រុមហ៊ុន Ford នឹងប្រមូលរថយន្តមកវិញចំនួន ៩០,៧៣៦គ្រឿង ខណៈដែលសន្ទះបិទបើកម៉ាស៊ីនរថយន្តទាំងនោះ អាចនឹងបាក់បែកអំឡុងពេលបើកបរ និងបង្កជាគ្រោះថ្នាក់ផ្សេងៗលើដងផ្លូវ។

រដ្ឋបាល NHTSA បានបញ្ជាក់ថា ការប្រមូលរថយន្តមកវិញនេះ នឹងអនុវត្តលើរថយន្ត Ford Bronco សេរីឆ្នាំ ២០២១ និង ២០២២, រថយន្ត F-150, Edge, Explorer, Lincoln Nautilus និង Lincoln Aviator ដែលបំពាក់នូវម៉ាស៊ីន Nano EcoBoost ២.៧លីត្រ និង ៣លីត្រ។

ចំពោះដំណោះស្រាយបញ្ហាមួយនេះវិញ ក្រុមហ៊ុន Ford នឹងធ្វើការសាកល្បងលើម៉ាស៊ីនរថយន្តដែលប្រមូលចូលវិញទាំងអស់ ហើយបើសិនជារកឃើញនូវបញ្ហា នោះនឹងមានការផ្លាស់ប្ដូរម៉ាស៊ីនថ្មីជូនតែម្ដង ដោយមិនចាំបាច់អស់ថ្លៃឈ្នួលបន្ថែមនោះឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Ford នាពេលថ្មីៗនេះទើបបង្ហាញផែនការផលិតរថយន្តអគ្គិសនីដំបូង ដោយដាក់លក់ក្នុងតម្លៃសមរម្យ ផែនការថ្មីនេះ មានគោលបំណងពង្រីករថយន្តម៉ូដែល Pickup ដ៏ពេញនិយមរបស់ខ្លួន និងបង្កើតឡានអគ្គិសនី (EV) ដែលមានតម្លៃសមរម្យជាងមុន ដែលខ្លួនជឿជាក់ថា នឹងផ្តល់នូវរថយន្តអគ្គិសនីមានប្រសិទ្ធភាព និងចំណេញច្រើនសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC៕ ប្រភព៖ Yahoo News ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner