អត្រាគ្មានការងារធ្វើនៅជប៉ុន កើនឡើង ២.៧ភាគរយ ក្នុងខែកក្កដា

តូក្យូ ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងកាលពីសប្តាហ៍មុនថា អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុន ក្នុងខែកក្កដា ឆ្នាំ ២០២៤ បានកើនឡើងដល់ ២.៧ភាគរយ បើធៀបនឹងខែមិថុនា មានត្រឹម ២.៥ភាគរយ។

ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុន បានបញ្ជាក់ថា ចំនួនអ្នកដែលមានការងារធ្វើសរុបបានធ្លាក់ចុះ ០.៣ភាគរយ មកនៅត្រឹម ៦៧.៦៦លាននាក់ ខណៈអ្នកគ្មានការងារធ្វើបានកើនឡើង ៦.៣ភាគរយ ដល់ ១.៨៧លាននាក់។

ជាមួយគ្នានេះ ចំនួនមនុស្សឈប់ពីការងារបានកើនឡើង ៧០,០០០នាក់ ឬស្មើនឹង ៩,៥ភាគរយ ខណៈដែលអ្នកត្រូវបានបណ្តេញចេញពីការងារបានធ្លាក់ចុះចំនួន ១០,០០០នាក់ ឬស្មើនឹង ២,២ភាគរយ។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងខ្ពស់ជាងការរំពឹងទុកក្នុងអត្រា ៣,១ភាគរយនៅក្នុងត្រីមាសទីពីរ ឆ្នាំ ២០២៤ ស្ទុះងើបឡើងវិញពីការអត្រាទាបកាលពីដើមឆ្នាំនេះ ដោយសារការប្រើប្រាស់កើនឡើងខ្លាំង និងអាចនាំឱ្យមានការដំឡើងអត្រាការប្រាក់ម្តងទៀតក្នុងរយៈពេលឆាប់ៗ។
នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ។

ធនាគារកណ្តាលជប៉ុនក៏បានព្យាករដែរថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ នឹងជួយឱ្យអតិផរណាកើនឡើងដល់កម្រិតទិសដៅ គឺ ២ភាគរយប្រកបដោយនិរន្តរភាព និងអាចឱ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់បន្ថែមទៀត បន្ទាប់ពីបានដំឡើងម្តងរួចមកហើយកាលពីខែមុន ដែលនេះដំណើរចាកចេញពីវិធានការជំរុញរូបិយវត្ថុដ៏ធំ ដែលធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕ ប្រភព៖ mainichi ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner