ឯកឧត្តម សុខ សូកេន ចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅខេត្តសៀមរាប

សៀមរាប, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មន្រ្តីមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ សរុបចំនួនប្រមាណ ២២០រូប ។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ ទេសចរណ៍ក្នុងតំបន់សៀមរាប-អង្គរ ដើម្បីពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅដល់មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ។
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner