កីឡាករបាញ់កាំភ្លើងវ័យក្មេង ហោ មុនីរតនៈ ខ្ញុំនឹងយកបទពិសោធន៍ពីអន្តរជាតិ​មកចែករំលែក និងរៀបចំការប្រកួតនៅកម្ពុជា

(ភ្នំពេញ)៖ អត្តពលិកកីឡាបាញ់កាំភ្លើងកម្ពុជាទទួលបានបទពិសោធន៍ និងលទ្ធផលល្អ ពីព្រឹត្តការណ៍ប្រកួត IPSC AUSTRALASIA HG & PCC CHAMPIONSHIP 2024 នៅទីក្រុង Bali, ប្រទេស Indonesia ដោយមានអត្តពលិកចូលរួមសរុប ៩១១នាក់ មកពី៣០ប្រទេស ប្រកួតលើ៦វិញ្ញាសា ។

កីឡាករ ហោ មុនីរតនៈ បានបញ្ជាក់ថា ការប្រកួតកម្រិតអន្តរជាតិនេះ ខ្ញុំទទួលបានបទពិ​សោធន៍ថ្មីៗល្អៗច្រើន មកចែករំលែក និងអនុវត្តលើកីឡាបាញ់កាំភ្លើងយើងជូនកីឡាករ​កម្ពុជា ពីកីឡាករលំដាប់ពិភពលោក ជាពិសេសតំបន់អាស៊ី ដោយបានចំណាត់ថ្នាក់លេខ​៣៦ ក្នុងចំណោមកីឡាករខ្លាំងៗ១៧៧នាក់ លើវិញ្ញាសា Production Optics ។

អ្នកជំនាញបាញ់ដៃស្តាំរូបនេះ បានបង្ហាញអារម្មណ៍ឯកការបន្តិច ដោយសារប្រទេស​គេចូលរួមច្រើន ដូចជា ហ្វីលីពីនជិត២០០នាក់ ថៃជាង១០០នាក់ ឯកម្ពុជាមានតែ​ម្នាក់ឯង គ្មាន Coach គ្មាន Team Manager។ រីឯបញ្ហាប្រឈមមួយទៀត គឺការ​ចូលរួមប្រកួតនេះដែរ យើងត្រូវប្រើប្រាស់កាំភ្លើងគេ ធ្វើអោយមិនស៊ាំ និងមិនស្គាល់​ច្បាស់ថាត្រូវប្រើរបៀបម៉េច ទាក់ទងនឹងទំងន់ កេះកៃ លំនឹងជាដើម។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួត IPSC AUSTRALASIA HG & PCC CHAMPIONSHIP 2024 (Level IV) នៅទីក្រុង Bali, ប្រទេស Indonesia លើ៦វិញ្ញាសា គឺ វិញ្ញាសា Classic, វិញ្ញាសា Open – វិញ្ញាសា Production វិញ្ញាសា Production Optics វិញ្ញាសា Revolver និងវិញ្ញាសា Standard មានអត្តពលិកសរុប៧៥៣នាក់ ។ សម្រាប់ PCC Division (Pistol Caliber Carbine) មាន២វិញ្ញាសា គឺវិញ្ញាសា Iron និងវិញ្ញាសា Optics មានអត្តពលិកសរុប១៥៨នាក់ ។ ការប្រកួតនេះ ធ្វើជារៀងរាល់៣ឆ្នាំម្តង ក្នុងតំបន់អាស៊ី ហើយឆ្នាំ២០២៧ រៀបចំនៅប្រទេសថៃ ដោយឡែកកម្ពុជាមានគម្រោងយកព្រឹត្តការណ៍​កម្រិត​អន្តរជាតិនេះ មករៀបចំផងដែរ៕

Processed with VSCO with al3 preset

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner