រុស្ស៊ីវាយប្រហារតំបន់កណ្តាលអ៊ុយក្រែនស្លាប់ ៥០នាក់
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Zelensky និយាយកាលពីថ្ងៃអង្គារថា មនុស្ស៥១នាក់បានស្លាប់ អំឡុងការវាយប្រហាររបស់រុស្ស៊ី នៅតំបន់ភាគកណ្តាល ប្រទេសអ៊ុយក្រែន។
លោក Zelensky បាននិយាយទៀតថា មានមនុស្សចំនួន២៧១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារ ដោយកាំជ្រួចរបស់រុស្ស៊ី ទៅលើទីក្រុង Poltava នាពេលនោះ។ លោកចាត់ទុកថា ជាការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីមានសង្រ្គាម អូសបន្លាយរយៈពេល ២ឆ្នាំ កន្លះ មកនេះ។
អាល្លឺម៉ង់, អង់គ្លេស និងអាមេរិកបានចេញមុខ ថ្កោលទោសចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ការវាយប្រហារនេះ គឺជារឿងដ៏រន្ធត់មួយទៀត អំពីភាពឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាបន្ថែមទៀត ទៅកាន់ទីក្រុងគៀវ ក្នុងប៉ុន្មានសប្តាហ៍ ខាងមុខនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត