មិនធម្មតា! ជប៉ុនបង្កើតបង្គន់អាចប្តូរពណ៌ដំបូងគេលើពិភពលោក
តូក្យូ ៖ ប្រទេសជប៉ុនបានដាក់ពង្រាយបង្គន់សាធារណៈចំនួន១៧ នៅក្នុងសង្កាត់ស៊ីប៊ូយ៉ា នៃទីក្រុងតូក្យូ ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យលើកដំបូង នោះគឺវាអាចផ្លាស់ប្តូរពណ៌បាន នៅពេលមានមនុស្សចេញ-ចូល។
អ្នកជំនាញច្នៃប្រឌិតចំនួន ១៦នាក់មកពីជុំវិញពិភពលោក បានចាប់ដៃគ្នាបង្កើតបង្គន់សាធារណៈនេះ ហើយបានដាក់ឈ្មោះថា “បង្គន់ថ្លា” ពីព្រោះជញ្ជាំងរបស់វាអាចមើលធ្លុះពីម្ខាងទៅម្ខាងបាន។
ពួកវាបង្កើតឡើងជាផ្នែកមួយនៃគម្រោង The Tokyo Toilet ដែលជួសជុលបន្ទប់ទឹកចាស់ៗ ហើយប្រែក្លាយពួកវាទៅជាបន្ទប់ទឹកសាធារណៈ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកទស្សនា និងទទួលយកបទពិសោធន៍ប្រើប្រាស់បន្ទប់ទឹកមិនធម្មតា និងផ្តិតយករូបភាព។
បង្គន់ថ្លានេះ ក៏ត្រូវបានគេថតនៅក្នុងខ្សែភាពយន្តមានចំណងជើងថា Perfect Days ដែលជាភាពយន្តទទួលបានពានរង្វាន់អំពីបង្គន់ផងដែរ។ ខ្សែភាពយន្តនេះ ដឹកនាំដោយផលិតករ Wim Wenders ហើយសាច់រឿងនេះ នឹងធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន និងចង់ប្រើប្រាស់បន្ទប់ទឹក។
បន្ទប់ទឹកបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃនេះ បានបើកដំណើរការជាសាធារណៈលើកដំបូងនៅឆ្នាំ ២០២០ ស្ថិតនៅទីតាំងសួនឧទ្យាន Yoyogi Fukamachi Kokoen៕
ប្រភព : soranews24 ប្រែសម្រួលដោយ : ឈឹម ទីណា