កម្ពុជា-ហ្វីលីពីន បង្ហាញពីជំហរពង្រឹងការ វិនិយោគ លើវិស័យស្រូវអង្ករ និង ម្រេចទៅកាន់ប្រទេសហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាបានបង្ហាញជំហររួមគ្នាមួយលើកិច្ចសហប្រតិបត្តិការពង្រឹងវិនិយោគវិស័យស្រូវអង្ករ និង ម្រេចទៅកាន់ប្រទេសហ្វីលីពីន ។

ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃ សាធារណរដ្ឋ ហ្វីលីពីន ប្រចាំកម្ពុជា នាទីស្តីការក្រសួងកសិកម្ម កាលពី សៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ ភាគី ហ្វីលីពីន សហការ ធ្វើការ ជាមួយ សហព័ន្ធ ស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សា​ពីនីតិវិធី​អនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និង​ស៊ីជម្រៅ ។

ទាក់ទិនក្នុងរ៉ឿងនេះ លោកជំទាវ Flerida Ann P.Mayo ក៏បានលើកឡើងពីសំណើ​បន្ត​ពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅ​កម្ពុជាផងដែរ។

ឯកឧត្តម ឌិត ទីណាបានគូសបញ្ជាក់ចំពោះសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេស ជំរុញការធ្វើ កសិ ពាណិជ្ជកម្មឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជា ស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយ​កម្ពុជាមានកសិផលដែលមានគុណភាពល្អ ប្រណិត សម្រាប់​ផ្គត់ផ្គង់​ដល់​ការនាំចេញផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner