លទ្ធផលបណ្តោះអាសន្នថ្ងៃទី៣ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ៩ពាន់នាក់ និងអ្នក​ដែល​ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបង្ហាញ​ពីលទ្ធផល​បណ្តោះអាសន្នថ្ងៃទី៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេសដោយ ប្រជាពលរដ្ឋចុះឈ្មោះ​បោះ​ឆ្នោតថ្មី មានចំនួន ៩.០៩២ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១១.២០១ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.២៥៣ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៧៥៦ នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.នៅថ្ងៃទី៤ ខែកញ្ញាបានឱ្យដឹងដែរថាចំពោះ លទ្ធផលសរុបរយៈពេល ៣ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៣.៧៧៨ នាក់ អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៨.៣២២ នាក់ អ្នកដែលបានស្នើសុំកែតម្រូវ​ទិន្នន័យ មានចំនួន ៣.២៧៤ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៨.៧០៣ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។

ជាមួយគ្នានេះគ.ជ.ប.បានអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូ​រសព្ទ​ដៃ (App) NEC KH ។ ប្រសិនបើ ពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ​ទៅ​តាម​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន សុពលភាពទេ សាមីខ្លួនអាច​ស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតបាន។

ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែល​ទើបគ្រប់ អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២២ ឬអ្នកដែ បានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា នៅឃុំ សង្កាត់ ដែលសាមីខ្លួន​កំពុងរស់នៅ ឬស្នាក់នៅ។ សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2024 ដើម្បីពិនិត្យមើល តារាងលទ្ធផល​បណ្តោះអាសន្ន​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner