ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាពនិងសមាជិកជាង ១០០នាក់ទស្សនកិច្ចសិក្សានៅបង្គោលព្រំដែន​លេខ ​៣០ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ-ឡេថាញ់

រតនគិរី៖ ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាព និងសមាជិកជាង១០០នាក់​កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ច​សិក្សា​នៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។ដំណើរទស្សនកិច្ចសិក្សានេះដឹកនាំដោយ​លោក លី ហុង​ប្រធាន​ក្រុមសេនាសន្តិភាព។

លោក លី ហុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់​ភូមិភាគ​ឦសានដែលមានសមាជិកចំនួន១១០នាក់ មកពី​បណ្តា​រាជធានី ខេត្តចំនួន១០។ដោយចាប់ផ្តើមទស្សនកិច្ចសិក្សា​ពី​ខេត្ត​ក្រចេះ,ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងបន្តដំណើរទៅ​ខេត្ត​មណ្ឌល​គិរី។ លោកថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះសមាជិក សមាជិកាក្រុម​សេនាសន្តិភាព បានបង្ហាញទឹកចិត្តសប្បាយរីករាយ​ក្រោយ​ពីឃើញ​ការអភិវឌ្ឍនៅតាមព្រំដែន ។

ជាក់ស្តែងលោកបានមកដល់ច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានខ្លោងទ្វារ​បង្ហាញ​ភាព​ច្បាស់លាស់​មានព្រំប្រទល់ប្រទេសទាំង២,មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវមានប៉ាស្ព័រ,លិខិត(ពុំចេញ-ចូលដោយសេរីទេ)រថយន្តឆ្លង​កាត់ដឹក​ទំនិញផ្សេងៗ៕
ដោយ៖គតិយុត្ត

ads banner