គម្រោងផ្លូវជនបទ ក្នុងស្រុក​ព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់​បានចំនួន ៧០ភាគរយ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមទៅលើក្រាមនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ ។

គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោល​ដៅទេសចរណ៍​ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹក​សាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ។ ផ្លូវនេះ បាន និងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយ​មានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជា​ផ្តល់​ភាពងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។

គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការ​លើកកម្ពស់​ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានា​បាន​នូវការប្រើប្រាស់យូរអង្វែង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner