១៦ប្រទេសក្នុងតំបន់អាស៊ី ចូលរួមកម្មវិធីបោះជំរុំហ្វឹកហាត់កីឡាវាយកូនបាល់នៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកម្មវិធីបោះជំរុំហ្វឹកហាត់កីឡាវាយកូនបាល់​យុវជនក្រោមអាយុ១៤លើកដំបូង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៣ថ្ងៃ មុនព្រឹត្តិការណ៍​ប្រកួតកីឡាវាយកូនបាល់ ATF Asian 14 Junior Championship 2024 កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ ដំណើរការប្រកួតផ្លូវការពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤។

នេះជាការបញ្ជាក់ ពីអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ នារសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនបាល់ នាពហុកីឡដ្ឋានជាតិមរតកតេជោ។

អគ្គលេខាធិការ រូបនេះ បានគូសបញ្ជាក់ទៀតថា ការដែលកម្ពុជាទទួលបាន​សេចក្តីទុក​ចិត្ត​ពីសហព័ន្ធកីឡាវាយកូនបាល់អាស៊ីឱ្យទទួលធ្វើជាម្ចាស់ផ្ទះ កម្មវិធីបោះជំរុំហ្វឹកហាត់ កីឡាវាយកូនបាល់ក្រោមអាយុវ១៤ឆ្នាំលើកទី១នេះ ដោយសាតែសហព័ន្ធកីឡាវាយ​កូន​បាល់អាស៊ីមើលឃើញប្រទេសកម្ពុជា មិនមានបញ្ហានយោបាយអ្វីដែលធ្វើឱ្យប្រទេស​អសន្តិសុខកើតឡើង ជាការព្រួយបារម្ភដល់សុវត្ថិភាពកីឡាករកីឡាការិនី ពោល គឺកម្ពុជា​មានសុខសន្តិភាព។

លោកថា កម្មវិធីបោះជំរុំដែលកម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ និងបញ្ចប់នៅថ្ងៃទី៦ ខែកញ្ញា ដោយមានកីឡាករយុវជនក្រោមអាយុ១៤ឆ្នាំ២៤នាក់ និងកីឡាការិនីអាយុក្រោម១៤ឆ្នាំ២៤នាក់ ដែលអញ្ជើញមកពី១៦ប្រទេស ក្នុងតំបន់អាស៊ី។

កីឡាករ ភ័ស្ក រតនៈ កីឡាករវាយកូនបាល់កម្ពុជា អាយុក្រោម១៤ បានបង្ហាញរម្មណ៍​រីករាយ​សប្បាយចិត្ត បន្ទាប់ពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្តល់ឱកាសឱ្យចូលរួម​នៅក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ជាមួយយុវជនអន្តរជាតិយ៉ាងច្រើននេះ។ ភ័ស្ក រតនៈ អះអាងថា នឹងចាប់យកកម្មវិធីបោះជំរុំដែលរៀបចំដោយសហព័ន្ធកីឡាវាយកូន​បាល់​អាស៊ីនេះ ជាពង្រឹងអភិវឌ្ឍន៍សមត្ថភាពឈានទៅរកសក្កានុពលក្នុងការប្រកួត​ប្រជែង​តំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍ ATF Asian 14 Junior Championship 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២។

គួរឱ្យដឹងដែរថា កម្មវិធីបោះជំរុំហ្វឹកហាត់ដែលរៀបចំដោយសហព័ន្ធកីឡាវាយ​កូនបាល់អាស៊ីប្រគល់សិទ្ធិឱ្យប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ មាន១៦ប្រទេសចូលរួម ដោយមានផ្នែកបុរស២៤នាក់ ក្នុងនោះមានកីឡាករកម្ពុជា១រូប ភ័ស្ក រតនៈ ខណៈដែលផ្នែកនារី មាន២៤នាក់ ៕

រូបភាព ៖ ងីម ឆៃ ហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner