ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗ​ច្រើនទៀត​ក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្ត ដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការ​អនុវត្ត ជីវម៉ាស (Biomass)

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការ​ក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ​គម្រោងបានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗច្រើនទៀតក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្តដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការអនុវត្ត ពិនិត្យ​លទ្ធភាពក្នុងការចាប់ផ្តើមការងារពីធ្យូងជីវៈ (Biochar) ដោយធ្វើយ៉ាងណា​ផ្ដល់​ផលចំណេញដល់កសិករ នឹងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗ​ច្រើនទៀត​ក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្តដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅ​ក្នុងការអនុវត្តគម្រោងនេះ ។

សូមបញ្ជាក់​​ជូនថាជីវម៉ាស (Biomass) គឺជាសរីរាង្គដែលមាននៅក្នុងរុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតា​ត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner