លោក ពូទីន ថា លោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅរុស្ស៊ី

មូស្គូ៖ មេដឹកនាំរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា លោក ស៊ី ជីនពីង នឹងមកចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីនាខែក្រោយនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំឡុងពេលជួបជាមួយអនុប្រធានាធិបតីចិន លោក Han Zheng នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ថា ដូចដែលបានព្រមព្រៀងគ្នា យើងកំពុងរំពឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល BRICS។

លោក ពូទីន បានស្វែងរកការគាំទ្រពីមេដឹកនាំចិន ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើមឡើង ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនឡើងខ្ពស់ នៅពេលដែលរុស្ស៊ីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងពីលោកខាងលិច។

ក្រុមប្រទេស BRICS ក្នុងនោះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលតំណាងឱ្យស្ទើរតែពាក់កណ្តាល នៃចំនួនប្រជាជនពិភពលោក ហើយចាប់តាំងពីពេលនោះមក ត្រូវបានពង្រីកដើម្បីរួមបញ្ចូលប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗផ្សេងទៀត រួមមាន អារ៉ាប់រួម និងអ៊ីរ៉ង់។

ក្រុមប្រទេស BRICS នេះ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុង Kazan នៃប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២២ ដល់២៤ ខែតុលា ជាអ្វីដែលវិមានក្រឹមឡាំងសង្ឃឹមថា នឹងមានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner