យុវជនជិត ១៣០០០នាក់ ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយរបស់ អ.វ.ត.ក.ក្នុងខែសីហា ឆ្នាំ២០២៤

(ភ្នំពេញ)ក្នុងខែសីហា ឆ្នាំ២០២៤ យុវជនចំនួនជិត ១៣០០០នាក់ បានចូលរួម​ក្នុងកម្មវិធីផ្សព្វផ្សាយផ្សេងៗគ្នាជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយអង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។

បើតាមប្រភពពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤នេះថា សកម្មភាពផ្សព្វផ្សាយដែលបានផ្ដោតលើការប្តេជ្ញាចិត្ត​របស់កម្ពុជា​ក្នុងការទទួលស្គាល់ និងរៀនសូត្រពីអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួននេះ ត្រូវបានរៀបចំ​ឡើងតាមទម្រង់ និងទីតាំងផ្សេងៗគ្នា ដើម្បីបង្ហាញជារួមអំពីលទ្ធផលរបស់អង្គជំនុំជម្រះ និងយុត្តិធម៌ ការផ្សះផ្សា និងការចងចាំ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាត់ទុកថាកម្មវិធីផ្សព្វផ្សាយ​នៅក្នុងខែ​សីហាកន្លងទៅនេះ ជាការបោះជំហ៊ានឆ្ពុះទៅមុខដ៏សំខាន់មួយរបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់ការយល់ដឹងឱ្យទូលំទូលាយអំពីសមិទ្ធផលរបស់អង្គជំនុំជម្រះ និងប្រវត្តិសាស្ដ្រដ៏ខ្មៅងងឹតរបស់កម្ពុជា។ សកម្មភាពទាំងនេះមានដូចជា៖ មជ្ឈមណ្ឌលធនធានចល័ត ឬរថយន្តក្រុងចល័តរបស់ អ.វ.ត.ក.៖ កម្មវិធីនេះ បានអប់រំអំពីកេរដំណែលរបស់អង្គជំនុំជម្រះដល់យុវជនប្រមាណ ៨២០០នាក់ នៅក្នុងវិទ្យាល័យមួយចំនួនក្នុងខេត្តព្រះសីហនុ។ រថយន្តក្រុង អ.វ.ត.ក. នេះ បានអប់រំសិស្សានុសិស្សអំពីសារៈសំខាន់នៃការជំនុំជម្រះក្ដីក្នុង អ.វ.ត.ក. និងការៀបចំឱ្យមានកិច្ចសន្ទនារវាងយុវជន និងជនរងគ្រោះពីរបបខ្មែរក្រហមអំពីយុត្តិធម៌ និងការផ្សះផ្សាគ្នា។

ឯកឧត្តម ក្រាញ់ តូនី សម្ដែងក្ដីរីករាយចំពោះលទ្ធផលដែលទទួលបាននៅក្នុង​សកម្មភាពរបស់មជ្ឈមណ្ឌលធនធាននៅក្នុងខែសីហាកន្លងទៅនេះពីព្រោះថា សកម្មភាពទាំងនេះមានសារៈសំខាន់ណាស់ក្នុងការអប់រំយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់របបឃោរឃៅនោះ ចងចាំប្រវត្តិសាស្ត្រ និងយល់ដឹងពី​យុត្តិធម៌អន្ដរកាល។ ឯកឧត្តមបន្ដថា សកម្មភាព​ទាំងអស់នេះ​បានឆ្លុះបញ្ចាំងសារៈ​សំខាន់នៃសមិទ្ធិផលរបស់អង្គជំនុំជម្រះ ក្នុងការផ្តល់នូវការទទួលខុសត្រូវ និង​តម្រូវការបន្តសម្រាប់ការអប់រំ និងកិច្ចសន្ទនា ដើម្បីទប់ស្កាត់អំពើឃោរឃៅ​នាពេលអនាគត។

ឯកឧត្តមមានប្រសាសន៍ថា “សកម្មភាពនៅក្នុងខែសីហាកន្លងទៅនេះ បានឆ្លុះបញ្ចាំ ង ពីចំណាប់អារម្មណ៍ដ៏ច្រើនក្នុងការរក្សាកេរ្តិ៍ដំណែលរបស់សាលាក្តី ការស្វែងរកយុត្តិធម៌ និងការផ្សះផ្សាជាតិ។ វាក៏បញ្ជាក់ពីតួនាទីនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការ​ព្យាបាលផ្លូវចិត្ត និងឆ្ពោះទៅខាងមុខនៃស្រមោលអតីតកាលដ៏ឈឺចាប់ផងដែរ។”

ជាមួយគ្នានេះឯកឧត្តមបន្ថែមថា ការចូលរួមរបស់យុវជនប្រមាណ ១៣០០០នាក់ ក្នុងសកម្មភាពរបស់ អ.វ.ត.ក. ក្នុងខែសីហានេះ បានបង្ហាញពីទឹកចិត្តរួមក្នុងការស្វែង យល់ និងដោះស្រាយនូវកេរដំណែលអយុត្តិធម៌ក្នុងអតីតកាល។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាថាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាត្រូវ បានទទួលស្គាល់ ចងចាំ និងរៀនសូត្រ ដើម្បីជាការត្រួសត្រាយផ្លូវសម្រាប់អនាគត ដ៏ត្រឹមត្រូវ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner