ហូឡង់ជាប្រទេសមានកង់ច្រើនជាងចំនួនប្រជាជន ៩ចំណុចគួរដឹង!

បរទេស៖ ហូឡង់ដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប គឺជាប្រទេសមានចំនួនកង់ ច្រើនជាងចំនួនប្រជាជនសរុប ក្នុងនោះ ជាមធ្យម មនុស្សម្នាក់ៗ មានកង់ ១.៣គ្រឿង នេះបើតាមគេហទំព័ Holland.com។

យើងតាមសកវិទ្យាល័យ Utrecht University ដែលបានធ្វើការស្រាវជ្រាវលើរឿងនេះ បានប្រាប់ថា
ពេលនិយាយអំពី «កង់» គឺគេកត់សម្គាល់អំពីប្រទេសហូឡង់ ក្នុងនោះ ចាប់ពីក្មេងអាយុ៣ឆ្នាំ ដល់ ៩៣ឆ្នាំ គ្រប់គ្នាសុទ្ធតែជិះកង់ ហើយជនជាតិហូឡង់បានចាប់ផ្តើមពេញនិយមខ្លាំង លើការជិះកង់ ជាងមធ្យោបាយជាងយានយន្ត ផ្សេងៗទៀត ដូចជា រថយន្តជាដើម តាំងពីឆ្នាំ១៩៧០។

ប្រភពបានប្រាប់ពី៩ចំណុច ដែលគួរដឹងអំពីហូឡង់ ថាហេតុអ្វីបានជា «កង់» អស្ចារ្យសម្រាប់ពួកគេ។

ទី១៖ កង់ គឺជាជម្រើសសុវត្ថិភាពជាងរថយន្ត ៖ នៅឆ្នាំ១៩៧១ បរិមាណចរាចរណ៍ នៅក្នុងប្រទេសហូឡង់ បានកើនឡើងយ៉ាងខ្លាំង ហើយផ្លូវជាកម្មសិទ្ធិរបស់រថយន្ត មិនមែនមនុស្ស។ អត្រានៃគ្រោះថ្នាក់បានកើនឡើងយ៉ាងខ្លាំង សម្លាប់កុមារ ៤០០នាក់ ក្នុងឆ្នាំៗ ខណៈអ្នកស្លាប់សរុបកើនឡើងដល់ ៣៣០០នាក់។ ការណ៍នេះបានជំរុញឲ្យប្រជាជនហូឡង់ បានចាប់ផ្តើមតវ៉ា សម្រាប់ផ្លូវកង់ ជាមធ្យោបាយដឹកជញ្ជូន ដែលមានសុវត្ថិភាពជាង។

ទី២៖ ពួកគេមានតិចនិចជិះកង់ ៖ ជនជាតិហូឡង់មិនត្រឹមតែជិះកង់ទៅធ្វើការ លេងកីឡា សាលារៀន អាហារពេលល្ងាច និងក្លឹបរាត្រីប៉ុណ្ណោះទេ ពួកគេក៏មានជំនាញជិះកង់ ដ៏ពូកែ ក្នុងនោះ ដូចជា អាចដាក់វ៉ាលីពីក្រោយ ជាមួយក្មេងនៅពីមុខ ហើយជិះ ដាក់ដៃ ក្នុងហោប៉ៅ យ៉ាងស្ទាត់។

ទី៣៖ ជនជាតិហូឡង់ច្នៃកង់ ធ្វើជារថយន្ត ៖ កង់ត្រូវបានច្នៃឲ្យមានធុង អាចដាក់កូនតូចបាន ហើយឪពុកម្តាយ អាចឱ្យកូនគេង ពេលធ្វើដំណើរ ហើយ កង់ខ្លះ មានកៅអី សម្រាប់កុមារដល់ទៅពីរ ក៏មាន ឬ ពេលខ្លះ មានរទេះធំភ្ជាប់ ដូច្នេះ កុមារជាច្រើនអាចអង្គុយនៅខាងក្នុង ការពារមិនឲ្យទទឹកទឹកភ្លៀង។

ទី៤៖ កង់មានឥទ្ធិពលគ្រប់គ្រងផ្លូវ ៖ មានអ្នកប្រើប្រាស់ផ្លូវសំខាន់ៗចំនួនបី នៅហូឡង់ សម្រាប់រថយន្ត, , សម្រាប់កង់ និងមួយទៀត សម្រាប់អ្នកថ្មើរជើង។ ប៉ុន្តែ អ្នកមកបំពានលើផ្លូវកង់ មិនមានអារម្មណ៍ថាសុវត្ថិភាពទេ ព្រោះជនជាតិហូឡង់ ជាអ្នកជិះកង់លឿន ពួកគេនឹងស្រែក ដាក់កណ្ដឹងជាដើម ដើម្បីជាការព្រមាន ឲ្យផ្លាស់ទីចេញពីផ្លូវកង់។

ទី៥៖ កង់ជារបស់មានតម្លៃ ត្រូវចាក់សោ៖ នៅប្រទេសហូឡង់ ប្រសិនបើអ្នកទុកកង់របស់អ្នកនៅខាងក្រៅ ដោយមិនមានការប្រុងប្រយ័ត្ន ដោយគ្មានសោ វានឹងត្រូវបានគេលួច ហើយ ហូឡង់ចាត់ទុកកង់ គឺជាទំនិញដ៏សំខាន់។

ទី៦៖ ជនជាតិហូឡង់កម្រជិះកង់ ពាក់មួកសុវត្ថិភាព ៖ មិនមានច្បាប់ណា ដែលបង្ខំជនជាតិហូឡង់ឱ្យពាក់មួកសុវត្ថិភាព នៅពេលជិះកង់នោះទេ ហើយនេះ គឺដោយសារតែសហភាពអ្នកជិះកង់ នៅហូឡង់បានសន្និដ្ឋានថា មួកសុវត្ថិភាព សម្រាប់ជីវិតប្រចាំថ្ងៃ នឹងបង្ហាញឱ្យឃើញនូវផលប៉ះពាល់អវិជ្ជមានដល់សុខភាព របស់ប្រជាជន។

ទី៧៖ ការជិះកង់គឺ ដើម្បីប្រាណគ្រប់គ្រាន់៖ ហូឡង់ចាត់ទុក ការជិះកង់ គឺជាផ្លូវនៃជីវិត។ ក្រៅពីទៅសាលា និងធ្វើការ ជនជាតិហូឡង់តែងតែជិះកង់ ទៅកន្លែងហាត់ប្រាណ ឬ លេងកីឡា ជាដើម មុនពេលត្រលប់ទៅទៅផ្ទះវិញ។

ទី៨៖ ធានារ៉ាប់រង លើកង់ ៖ គ្រោះថ្នាក់កើតឡើង ដោយជៀសមិនរួច ប៉ុន្តែ ច្បាប់របស់ប្រទេសហូឡង់ការពារអ្នកជិះកង់ ដោយធានាថា ការធានារ៉ាប់រងអ្នកជិះកង់ ត្រូវតែគ្របដណ្តប់ យ៉ាងហោចណាស់ ៥០% នៃការខូចខាតរបស់អ្នកជិះកង់ ដែលកើតឡើងពីគ្រោះថ្នាក់ ហើយ ១០០% ប្រសិនបើអ្នកជិះកង់មិនមានកំហុស។

ទី៩៖ ជនជាតិហូឡង់ តស៊ូជិះកង់ ៖ អាកាសធាតុនៅប្រទេសហូឡង់អាចខុសប្រក្រតី ត្រជាក់ ភ្លៀង ពន្លឺថ្ងៃ ពណ៌ប្រផេះ និងឬព្រិល អាចមានទាំងអស់ ក្នុងមួយថ្ងៃ ប៉ុន្តែ ទោះបីជាហូឡង់មានសីតុណ្ហភាពយ៉ាងណាក៏ដោយ ការជិះកង់ធ្វើដំណើរពេញមួយថ្ងៃ គឺដូចធម្មតា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner