សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូនេស៊ី នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
សូមជម្រាបថា ឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងឥណ្ឌូ ណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អ នៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិត ខ្ពស់ របស់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto មានជំនួបសម្តែងការ គួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ