កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ ជាមោទកភាពជាតិ កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈាន​មុខគេ​នៅអាស៊ី ក្នុងឆ្នាំ២០២៤ Asia’s Leading Cultural Destination for 2024 ដែលនាំឲ្យការទទួលបានពានរង្វាន់នេះ គឺជាលើកទី៤ ហើយ ។ យោងតាមក្រសួងទេសចរណ៍ ការជាប់ជា​គោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ី សម្រាប់ឆ្នាំ២០២៤នេះ ធ្វើឡើងតាមការវាយតម្លៃដោយស្ថាប័នពានរង្វាន់ទេសចរណ៍​ពិភពលោក (World Travel Awards)។

នេះគឺជាការទទួលបាន ៣ឆ្នាំជាប់គ្នា គឺឆ្នាំ ២០២២, ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលកម្ពុជាបានទទួលពានរង្វាន់នេះ ។
ការ​ជាប់​​​ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ី សម្រាប់ឆ្នាំ២០២៤ ត្រូវបានគេចាត់ទុកថា គឺជាពាន់រង្វាន់ដ៏មានកិត្យានុភាព និងជារឿង​គួរឱ្យភ្ញាក់ផ្អើល ដោយសារតែកម្ពុជាបានទទួលចំណាត់ថ្នាក់ល្អ ក្នុង​ចំណោមប្រទេសលេចធ្លោផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។

ដោយឡែកប្រទេសដែលទទួលបានតំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុង​ក្រោយនេះមាន​ដូចជា ប្រទេសកម្ពុជា,ប្រទេសថៃ និងប្រទេសវៀតណាម។

ការជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីនេះទៀត ត្រូវបាន​មតិមួយចំនួនបាននិយាយថា ការទាក់ទាញទេសចរណ៍​របស់កម្ពុជា គឺរំពឹងលើទេសចរណ៍ផ្នែកវប្បធម៌ដែលមានប្រាង្គប្រាសាទ និងរមណីយ​ដ្ឋានធម្មជាតិ ៕
ដោយ៖គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner